ភ្នំពេញ៖ ខណៈដែលភាពយន្តថៃ កំពុងតែចាក់បញ្ចាំងក្នុងមួយស្ថានីយទូរទស្សន៍មួយ និងមានស្ថានីយទូរទស្សន៍ល្បីមួយទៀត ត្រៀមចាក់បញ្ចាំងដែរនោះ តារាសម្ដែងខ្មែរមានឈ្មោះល្បីរាប់ឆ្នាំ អ្នកនាង ចន ច័ន្ទលក្ខិណា បានធ្វើការប្រកូកប្រកាស និងអំពាវនាវឲ្យបងប្អូន ប្រជាពលរដ្ឋខ្មែរ និងអ្នកសិល្បៈទាំងអស់ គាំទ្រគំនិតរបស់ខ្លួន ដើម្បីកុំឲ្យមានការចាក់បញ្ចាំង ក្នុងស្ថានីយទូរទស្សន៍របស់ខ្មែរ ឬបញ្ចាំងក្នុងម៉ោងពិសេសណាមួយ។ លើសពីនេះ ចន ច័ន្ទលក្ខិណា បាននឹងកំពុងត្រៀមប្រមូលមេដៃ អ្នកសិល្បៈទាំងអស់ ដើម្បីស្នើទៅក្រសួងព័ត៌មាន ក្រសួងវប្បធម៌ និងក្រសួងពាក់ព័ន្ធទាំងអស់ កុំឲ្យចាក់បញ្ចាំងភាពយន្តថៃ នៅចន្លោះម៉ោង៦-៩យប់ ឬបើគ្មានការបញ្ចាំងកាន់តែល្អ នៅលើកញ្ចក់ទូរទស្សន៍តែម្ដង ។

បន្ទាប់ពីស្ងប់ស្ងាត់ការ ចាក់បញ្ចាំងរឿងភាគថៃ អស់រយៈពេលជាង១០ឆ្នាំរួចមក ថ្មីៗនេះ គេសង្កេតឃើញថា ស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥ បានចាប់ផ្ដើមចាក់បញ្ចាំងឡើងវិញ ក្រោមសំឡេងរិះយ៉ាងខ្លាំង ពីសំណាក់អ្នកសិល្បៈ ក៏ដូចជាប្រជាពលរដ្ឋទូទៅ ។ ជាពិសេសថ្មីនេះ តារាសម្ដែង និងផលិតកររបស់ថៃ បានមកប្រទេសកម្ពុជា ដើម្បីធ្វើការសហការគ្នាបញ្ចាំងភាពយន្តខ្លួន ក្នុងទីផ្សារសិល្បៈខ្មែរដូចមុនឡើងវិញ ។ យ៉ាងណាមិញ ស្ថានីទូរទស្សន៍ ល្បីៗក្នុងស្រុកមួយទៀត កំពុងតែត្រៀមបញ្ចាំង រឿងភាគថៃឡើងវិញ ស្របពេលដែលកុនថៃ ដែលបញ្ចាំងតាមរោងភាពយន្តធំៗ កំពុងតែជោគជ័យ យ៉ាងសស្រាក់សស្រាំ ពិសេសវត្តមានតារាល្បីៗ របស់ថៃនាពេលកន្លងមក បានធ្វើឲ្យរំឭកដល់ អនុស្សាវយ៍ចាស់ នៃភាពយន្តល្បីរបស់ថៃ ។

ជាការពិតរឿងភាគថៃ មិនដែលបានសាបរលាប ចេញពីដួងចិត្តអ្នកទស្សនាខ្មែរឡើយ ទោះបីទូរទស្សន៍មិនបាន បញ្ចាំងពិតមែន តែបើក្រឡេកមើល តាមតូបជួលស៊ីឌីនានាវិញ សម្បូរទៅដោយរឿងភាគថៃ គ្រប់ប្រភេទ ដែលទស្សនិកជនខ្មែរ នៅតែជួលមើល ព្រោងព្រាត ព្រោះរឿងភាគថៃ ផលិតមកពោរពេញ ដោយគុណភាព ទាំងសាច់រឿង ពាក្យពេចន៍នៃការនិយាយ និងប្លង់ថត ពិសេសតារាសម្ដែង សុទ្ធតែមានគុណ ភាពពិតប្រាកដ។

អ្នកនាង ចន ច័ន្ទលក្ខិណា ពិតមានអារម្មណ៍រន្ធត់ចិត្តជាខ្លាំង ក្រោយដឹងដំណឹងថា ទូរទស្សន៍ល្បីរបស់ខ្មែរមួយទៀត ត្រៀមបញ្ចាំងរឿងភាគថៃ ឡើងវិញ ស្របពេលរឿងភាគខ្មែរ ខ្សត់អ្នកផលិត ខ្វះថវិកា ខ្វះធនធានមនុស្ស ខ្វះអ្នកនិពន្ធដើម្បី ឲ្យរឿងមានច្រើនបែបផែន តារាសម្ដែងមិនត្រូវ ខ្នាតជាដើម។

ថ្មីៗនេះ អ្នកនាង ចន ច័ន្ទលក្ខិណា កំពុងតែត្រៀមប្រមូល ស្នាមមេដៃ សិល្បករ និងអ្នកស្នេហាសិល្បៈ ភាពយន្តខ្មែរ ដើម្បីឲ្យមានការពន្យារ ការចាក់ផ្សាយភាពយន្តភាគថៃ ក្នុងម៉ោង៦កន្លះ ទៅម៉ោង៩កន្លះ ព្រោះជាម៉ោងមាស តែក្រៅម៉ោងហ្នឹង អាចចាក់ផ្សាយបាន ។ ការប្រមូលនេះ ធ្វើរួចអ្នកនាង នឹងយកទៅប្រគល់ ជូនក្រសួងព័ត៌មាន និងក្រសួងពាក់ព័ន្ធនានា ។

អ្នកនាង ចន ច័ន្ទលក្ខិណា បាននិយាយប្រាប់ LookingTODAY ថា ការធ្វើបែបនេះ មិនមែនដើម្បី ប្រយោជន៍ខ្លួនឯងទេ ព្រោះអ្នកនាង មិនអាចគ្រងតំណែង ជាតួឯកទៀតឡើយ ម្យ៉ាងអ្នកនាងស្រឡាញ់ វិស័យសិល្បៈភាពយន្តនេះណាស់ អ្នកនាង បានចាប់ផ្ដើមតាំងពីអាយុ១៥ឆ្នាំ រហូតមកដល់ពេលនេះ បេះដូងនិងខួរក្បាល មានតែសិល្បប៉ុណ្ណោះ ។ អ្នកនាងមិនចង់ឲ្យវា ត្រឡប់ទៅរកជំនាន់មួយ ដែលរឿងភាគថៃ បានវាយលុកភាពយន្តខ្មែរ រហូតហៅលែងឮតែម្ដង ។

អ្នកនាង ចន ច័ន្ទលក្ខិណា បន្តថា បើទោះបីស្ថានីយទូរទស្សន៍ ដែលបញ្ចាំងរឿងភាគថៃនោះ ខឹងអ្នកនាង មិនហៅអ្នកនាងឡើង ប៉ុស្ដិ៍នោះទៀតក៏ដោយ ក៏អ្នកនាងនៅតែជំនះ ធ្វើទាល់តែបាន ។ បើទោះជាខាងក្រសួងពាក់ពន័ន្ធ មិនអើពើ ឬនៅតែចាក់ផ្សាយ ក្នុងម៉ោងនោះមែន ក៏អ្នកនាងអស់ចិត្តព្រោះ អ្នកនាងប្រឹងប្រែង អស់ពីកម្លាំងកាយចិត្ត ដើម្បីសិល្បៈខ្មែរ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល