ព័ត៌មានអន្តរជាតិ ៖ យោងតាម ការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេសនាំមុខ CNN ដែលទើបតែបានចេញផ្សាយ កាលពីដើមសប្តាហ៍នេះ អោយដឹងថា ក្រុមមន្រ្តីប៉ូលីស មកពីភាគ ខាងជើង ប្រទេស អូស្រ្តាលី ក៏កំពុងតែ ចេញប្រតិបត្តិការ របស់ខ្លួន ក្នុងការស្វែងរក ក្មេងប្រុសតូចវ័យ ១២ ឆ្នាំម្នាក់ ដែលបានបាត់ខ្លួន បាត់ទៅ ខណៈមានការសង្ស័យ និងព្រួយបារម្ភ ថាក្រពើ ពិតជាបាន នាំយកខ្លួនគេទៅបាត់ និងហែកស៊ី ជាចំណី ។

លើសពីនេះ ប្រភពសារព័ត៌មានដដែល គូសបញ្ជាក់បន្តអោយដឹងថា ករណីគ្រោះថ្នាក់ បាត់ខ្លួនខាង លើនេះ បានកើតឡើង នៅឯតំបន់ដៃស្ទឹង Mudginberri មានទីតាំង នៅឯភាគខាងជើង ប្រទេស ។

គួររំឭកផងដែរថា មានការព្រួយបារម្ភ និងសង្ស័យថា ការបាត់ខ្លួន ក្មេងប្រុសវ័យ ១២ ឆ្នាំម្នាក់នេះទំនង ជា ត្រូវបាននាំខ្លួនយកទៅបាត់ ដោយសត្វក្រពើ ពីព្រោះថា គេអាចបាត់ខ្លួនទៅបាន ខណៈមានការ ហែលទឹកលេង ជាមួយនឹង ក្មេងៗដទៃទៀត នៅក្នុងទឹក ដៃស្ទឹងមួយនេះ ។

យ៉ាងណាមិញ បើតាមការអោយដឹង ពីលោក Michael White ជាមេបញ្ជាការស្តីទី ប្រចាំតំបន់កើត ហេតុអោយដឹងថា មិនត្រឹមតែមានករណី បាត់ខ្លួនក្មេងប្រុសខាងលើនោះទេ តែនៅក្នុងនោះក្មេងប្រុស វ័យ ១២ ឆ្នាំម្នាក់ទៀត ត្រូវបានរកអោយឃើញថា បានទទួលរងរបួសដៃ បន្ទាប់ពីមានការខាំត្របាក់ពី សំណាក់សត្វក្រពើ កំណាច ខណៈពេលដែល មកទល់នឹងបច្ចុប្បន្នភាព គេកំពុងតែសម្រាកព្យាបាល នៅឯមន្ទីរពេទ្យ ក្នុងស្រុកមួយកន្លែង ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ CNN