CamNews

បន្តលេចចេញរូបភាព Galaxy Note 3 អេក្រង់ធំ

កាលពីប៉ុន្មានថ្ងៃមុន យើងទើបតែបានឃើញ រូបភាពចចាមអារាម ៤សន្លឹកស្តីពី Galaxy Note
3 ។ កាលពីថ្ងៃម្សិលមិញនេះ មានលេចចេញរូបភាពមួយសន្លឹកទៀត របស់ Note 3 ដែលរូប
ភាពចចាមអារាមនេះ គឺលេចចេញពីប្រទេសវៀតណាម។

រូបភាពថ្មីនេះ ត្រូវបាន GforGames បង្ហោះឡើង។ ក្នុងរូបភាព យើងឃើញ Galaxy Note 3
ស្ថិតនៅកណ្តាលគេ ដែលអមសងខាងដោយ Nokia 1280 (ឆ្វេង) និង ទូរស័ព្ទចម្លែកមួយ
ទៀត (ស្តាំ)។

ទាំងរូបភាពដែលចចាមអរាមកាលពីម្សិលមិញ និងរូបភាព ៤សន្លឹក ដែលលេចចេញ កាលពី
បីបួនថ្ងៃមុន សុទ្ធតែបង្ហាញឲ្យឃើញថា Note 3 មានគែមរាងជ្រុងៗ ខុសពីការរចនាម៉ូតរបស់
Galaxy S4 និង Galaxy Mega។

តាមរយះរូបភាពនេះ លទ្ធភាពច្រើន ព័ត៌មានចចាមអារាមដែលនិយាយថា Note 3 មានអេក្រង់
ទំហំ 5.99 inch អាចជាការពិត៕

ដោយ៖ សិលា
ប្រភព៖ VReview