CamNews

រំជួល​ចិត្តនឹង​ពិធី​រៀបការ​ជាមួយ កូនក្រមុំ កំពុង​ភ្លឹក​រយៈពេល ពីរ​ឆ្នាំ

រឿងរ៉ាវ​នារី​ម្នាក់​ដែល​បាន និង​កំពុងស្ថិត​ក្នុងស្ថានភាព​សន្លប់​រយៈពេល ២ឆ្នាំ ត្រូវបាន​គេ​ធ្វើ​ពិធី​រៀបការ​នៅក្នុង​មន្ទីរពេទ្យ នាំឱ្យ​មនុស្ស​ជាច្រើន​រំជួលចិត្ត។

ពិធី​រៀបការ​ដ៏​គួរ​រំជួលចិត្ត ជាមួយ​នារី​ម្នាក់​ដែល​កំពុង​ភ្លឹកស្មារតី

នាង Jingjing និង​គូ​ដណ្ដឹង​របស់​នាង ឈ្មោះ Lu Lai នៅ Guangdong ប្រទេស​ចិន ធ្លាប់មាន​ពេលវេលា​ដ៏​មាន​សុភមង្គល​ជាមួយគ្នា។ ឆ្នាំ ២០១១ អ្នក​ទាំងពីរ​រកបាន​ការងារ​ធ្វើ​ក្នុង​ស្ថាប័នរដ្ឋ​នៅ​មូលដ្ឋាន ក្នុង​ខេ​ត្រ  Guangzhou ហើយ​ពួកគេ​ក៏បាន​ទិញ​ផ្ទះមួយ​ខ្នង និង​កំពុងមាន​គម្រោង​រៀបការ​ជាមួយគ្នា។

ប៉ុន្ដែ គម្រោង​របស់​គូស្នេហ៍​មួយគូ​នេះ មិនបាន​សម្រេច​នោះទេ បន្ទាប់ពី Jingjing បាន​សន្លប់​នៅនឹងកន្លែង​ធ្វើការ។ Jingjing ធ្លាក់​ក្នុង​សភាព​ភ្លឹកស្មារតី នៅពេល​កំពុង​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ហើយ​តាំងពី​ពេល​នោះមក Jingjing មិនដែល​បានដឹងខ្លួន​ម្ដងណា​ឡើយ។

ពេលវេលា បាន​កន្លងទៅ​ពីរ​ឆ្នាំ គ្រួសារ​របស់​នាង​បាននាំគ្នា​ធ្វើ​ពិធី​ខួបកំណើត​លើក​ទី ២៨ឱ្យ​នាង ដោយមាន​នំ​ខេ​ក និង​ទៀន​នៅក្បែរ​គ្រែ ក្នុង​មន្ទីរពេទ្យ។ បន្ទាប់មក ពួកគេ​ក៏បាន​ប្រារព្ធ​ពិធី​រៀបការ​ដ៏​គួរឱ្យ​អាណិត​បំផុត ដើម្បី​បំពេញ​សេចក្ដីប្រាថ្នា​របស់​អ្នក​ទាំងពីរ។

យោងតាម​គ្រួសារ​របស់​នាង បន្ទាប់ពី​ពិធី​រៀបការ​នេះ គ្រឿងក្នុង​របស់ Jingjing នឹង​ត្រូវបាន​បរិច្ចាគ​ដល់​មន្ទីរពេទ្យ ដើម្បី​ជួយ​ដល់​អ្នក​ជម្ងឺ​ដែល​ត្រូវការ​ចាំបាច់។

ស្វាមី​របស់ Jingjing លោក Lu Lai ថ្លែងថា ៖ “ខ្ញុំ​មាន​សុភមង្គល​ណាស់។ នាង​នឹង​បាន​ជួយ​ដល់​អ្នកដទៃ ឱ្យបាន​រស់​ជា​បន្ដទៀត។ ចំ​ណែន​ខ្ញុំ​វិញ ខ្ញុំ​នឹងមិន​យកប្រពន្ធ​ទៀត​នោះឡើយ នាង​ស្ថិតក្នុង​បេះដូង​របស់ខ្ញុំ​ជានិច្ច” ។

ដោយ ៖ តារា
ប្រភព ៖ nydailynews