គ្រឿងផ្សំទឹកជ្រលក់ក្រូចថ្លុង
-សាច់ក្រូចថ្លុង(បេះជាកំពិសៗ) ប្រហែលកន្លះចាន
-ស៊ុតក្រហម ២ គ្រាប់ -ប្រេងសាលាដ៏ មួយកូនចានកន្លះ
-ទឹកខ្មេះ ១ស្លាបពា្របាយ
-ទឹកក្រូចឆ្មារ ១ ស្លាបព្រាបាយ
-ម៉ាស្តាតប្រភេទក្រែម ២ ស្លាបព្រាកាហ្វេ
-ស្ករស ២ ស្លាបព្រាបាយ
-អំបិលម៉ដ្ឋ ១ ស្លាបព្រាបាយ
-ម្រេចម៉ដ្ឋ មួយភាគបួនស្លាបព្រាកាហ្វេ
-ទឹកប៉េងប៉ោះ ២ ស្លាបព្រាបាយ
-ស្រាប្រេនឌី ២ ស្លាបព្រាបាយ
-ម្សៅស៊ុនខ្នរ ១ ស្លាបព្រាកាហ្វេ

វិធីធ្វើទឹកជ្រលកក្រូចថ្លុង
១ -ផ្សំទឹកខ្មេះ ទឹកក្រូវឆ្មារ ស្ករស ទឹកប៉េងប៉ោះ ស្រាប្រេនឌី អំបិលម៉ដ្ឋ ម្រេចម៉ដ្ឋ និង ម្សៅ
ស៊ុបខ្នរកូរលាយចូលគ្នា។
២ -វាយស៊ុតក្រហម និង ម៉ាស្តាត ដោយឧបករណ៏វាយស៊ុត
៣ -ដាក់ប្រេងសាលាដ៏ម្តងបន្តិច រហូតទាល់តែសល់ប្រេងប្រមាណជាមួយភាគ បួននៃកូន
ចាន។បន្ទាប់មក ដាក់គ្រឿងផ្សំចំណុចលេខមួយ ឆ្លាស់គ្នាជាមួយប្រេងសាលាដ៏ដែលនៅ
សល់ទាល់តែអស់សឹមដាក់សាច់ក្រូចថ្លុងដែលបេះជា កំពឹស នោះច្របល់ បញ្ចូលគ្នា។

គ្រឿងប្រឡាក់សាច់ជ្រូក
-សម្បកក្រូចថ្លុងតែសម្បកពណ៌ស (ហាន់ជាសរសៃៗ) កន្លះកូនចាន
-ប៊័រ ២ កូនស្លាបព្រាកាហ្វេ
-ម៉ាស្តាត ២ ស្លាបព្រាកាហ្វេ
-សាច់ជ្រូកចំឡក(ហាន់ជាចំណិតបួនជ្រុង ១ អ៊ីញ) ១៥០ក្រាម
-អ័រកាណូ កន្លះស្លាបព្រាបាយ
-រ៉ូមែរី កន្លះស្លាបព្រាបាយ
-ម្រេចខ្មៅម៉ដ្ឋ ១ ស្លាបព្រាបាយ
-ប្រេងអូលីវ កន្លះកូនចាន
-ម្ទេសផ្អែមពណ៌លឿង ពណ៌ក្រហម កន្លះកូនចាន
-អំបិលម៉ដ្ឋ ម្រេចខ្មៅម៉ដ្ឋបន្តិច ជីរបារាំងចិញ្រ្ចាំម៉ដ្ឋបន្តិច។

វិធីធ្វើ
១ -ស្ងោរ សម្បកក្រូចថ្លុង ក្នុងទឹកស្អាតធម្មតា ២-៣ ទឹក នៅពេលប្តូរទឹកម្តងៗ ត្រូវឲ្យ
សម្បកក្រូចថ្លុងឆ្លងទឹកត្រជាក់រាល់លើក រហូតទាល់តែ សម្បកក្រូចថ្លុងឡើងថ្លា
ស្រស់ រួច ទុកវាឲ្យស្រស់ទឹក។
២ -ច្របល់សម្បកក្រូចថ្លុង ជាមួយអំបិលម៉ដ្ឋ រួចលាងទឹកចេញ ដាក់ស្ងោរ ម្តងទៀត
ទុកវាឲ្យ ស្រស់ទឹកច្របាច់ឲ្យស្ងួត
៣ -ដាក់ប៊័រក្នុងខ្ទះ រួចចាក់សម្បកក្រូចថ្លុងឆា ដាក់ទឹកដោះគោឆៅ រោយម្រេច និង ជីរ បារាំង។
៤ - ប្រឡាក់សាច់ជ្រូកជាមួយម៉ាស្តាត អ័ររីកាណូ រ៉ូម៉ែរី ម្រេចម៉ដ្ឋ អំបិលម៉ដ្ឋ។
៥ -ចាក់ប្រេងអូលីវចូលក្នុងខ្ទះ យកសាច់ជ្រូកដែលប្រឡាក់នោះមកចៀនលុះឆ្អិនដួស វាឡើង។
៦ - បំពងម្ទេសផ្អែមជាមួយប្រេងអូលីវ លុះឆ្អិនត្រូវដួសវាឡើង។
៧ -រៀបសាច់ម្ទេសផ្អែម និង សម្បកក្រូចថ្លុងឆានោះ ចាក់ស្រោចដោយ ទឹកជ្រលក់ក្រូច ថ្លុង៕

ដោយ៖ វណ្ណៈ
ប្រភព៖ Cooking Cambodian