គ្រោះថ្នាក់ ស្ទើរតែមិនគួរអោយជឿ ៖ ផ្ទាំងដំបូលទាំងមូល នៃសំណង់អាគារកំពស់ ២ ជាន់មួយកន្លែង បានប៉ើងដោយងាយៗ បន្ទាប់ពីមានកម្លាំងខ្យល់បក់មួយវឹង ដ៏ខ្លាំងក្លា វាយប្រហារ ទៅលើសំណង់អា គារមួយកន្លែងនេះ ។ គួរបញ្ជាក់ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ កម្លាំង ខ្យល់ព្យុះ បាន ធ្វើការវាយប្រហារ មកលើតំបន់ Siberia នេះផ្ទាល់តែម្តង រហូតបណ្តាល អោយ មានការជម្លៀសខ្លួន មនុស្សជាច្រើនរយនាក់ និង បណ្តាលអោយមានគ្រោះអគ្គីភ័យជាដើម ។

បន្ថែមពីលើនេះ សេចក្តីរាយការណ៍ ពីទំព័រសារព័ត៌មាន រុស្ស៊ី អ័រតេ អោយដឹងថា ករណីគ្រោះថ្នាក់ ដំ បូលអាគារទាំងមួលប៉ើងដោយងាយស្រួលយ៉ាងដូច្នេះ ទិដ្ឋភាពរួមត្រូវបាន ថតជាប់ទាំងស្រុង តាម រយៈប្រព័ន្ធកាម៉េរ៉ាសុវត្ថិភាព ពីក្នុងរថយន្ត នៅក្នុងទីក្រុង Chita ភាគខាង កើតឆៀងខាងត្បូង តំបន់ Siberia ។ របាយការណ៍ បញ្ជាក់បានថា កម្លាំងខ្យល់វាយប្រហារ មានល្បឿន ដល់ទៅ ២៤ ម៉ែត្រ ក្នុង មួយវិនាទី ៕

<object width="486" height="416" data="http://www.youtube.com/v/Atei6vyEOoM&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/Atei6vyEOoM&rel=1" /></object>

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ័រតេ