កាលពីម្សិលមិញ តុលាការរុស្ស៊ីបានសម្រេចផ្ដន្ទាទោសអោយជាប់ពន្ធនាគាររយៈពេល ៨ឆ្នាំចំពោះ
វិស្វករម្នាក់របស់ប្រទេសនេះ ក្រោមបទលួចលក់ព័ត៌មានសម្ងាត់ស្ដីពីកាំជ្រួចរបស់រុស្ស៊ី ទៅអោយ
បរទេស។

ការបាញ់សាកល្បងកាំជ្រួច Bulava របស់រុស្ស៊ី

ទំព័រ RIA Novosti បានរាយការណ៍ថា តុលាការក្នុងតំបន់ Sverdlovsk បានសម្រេចដាក់ទោសវិស្វករ
Alexander Gniteyev ពីបទក្បត់ជាតិ ដោយត្រូវជាប់ពន្ធនាគាររយៈពេល ៨ឆ្នាំ។ ក្រៅពីនេះ Alexander Gniteyev ក៏ត្រូវបានពិន័យជាប្រាក់ប្រមាណជា ៣២.៥០០ដុល្លារ និងមិនអនុញ្ញាតអោយដើរឆ្ងាយ
បន្ទាប់ពីចេញពីពន្ធនាគារ។ ប៉ុន្ដែបច្ចុប្បន្ន ការដាក់ទោសចំពោះវិស្វកររូបនេះ មិនទាន់ត្រូវបានគេ
អនុវត្តនៅឡើយ ហើយ Alexander Gniteyev នៅតែអាចប្ដឹងឧទ្ធរណ៍បាន។

គួររំឭកថា Alexander Gniteyev គឺជាវិស្វករនៅរោងចក្រផលិតអាវុធ Avtomatika ត្រូវបានចោទពីបទ
ទទួលប្រាក់ ៥០.០០០ដុល្លារក្នុងការលក់ទិន្នន័យស្ដីពីប្រព័ន្ធនាំផ្លូវ និងគ្រប់គ្រងរបស់ Bulava ដែលជា
កាំជ្រួចផ្លោងសម្រាប់បាញ់ចេញពីនាវាមុជទឹកទំនើបបំផុតរបស់រុស្ស៊ី។

កាំជ្រួចអន្ដរទ្វីបនេះត្រូវបានមន្ទីរបច្ចេកវិទ្យា Moscow អភិវឌ្ឍតាំងពីឆ្នាំ ១៩៩៨ ដើម្បីជំនួសអោយកាំ
ជ្រួចដែលមានតាំងពីជំនាន់សូវៀត។ កាំជ្រួច Bulava អាចបំពាក់ក្បាលគ្រាប់ចំនួន ១០ ដោយឡែក
ពីគ្នា (MIRV)និងអាចបាញ់បានចម្ងាយ ៨.០០០គម។

ដោយ ៖ សូរីយ៉ា
ប្រភព ៖ VE