ភ្នំពេញ៖ ប្រិយមិត្តមួយចំនួន ប្រហែលជាបានដឹងច្បាស់ហើយ អំពីមូលហេតុដែលតារាចម្រៀង ខ្មែរយើងមួយចំនួន ស្រែកច្រៀងបានសម្លេងពិរោះដូចសារិកា តែនៅក្នុងថាសចម្រៀងចេញ លក់ លើទីផ្សារ ក៏ប៉ុន្តែពេលឲ្យឡើងឆាក ច្រៀងសម្លេងផ្ទាល់ ជាមួយតន្ត្រីប្រគុំ ក្រៅពីផលិតកម្ម របស់ ខ្លួននោះ បែរជាសម្លេងខុសគ្នា ដូចមេឃ និង ដី ដោយពេលខ្លះច្រៀង ភ្លាត់, ស្រែក មិនដល់បទ ដើម, ហើយពេលខ្លះទៀតភ្លាវ រកតែកន្លែងពិរោះ មិនឃើញសោះ។

វាមិនមែនជារឿងថ្មីទេ នៅក្នុងសង្គមសិល្បខ្មែរ ដោយហេតុនេះហើយ បានជាតារាមួយចំនួន ឡើង ច្រៀងតែងតែ យកឌីសទៅតាម ព្រោះសំអាងថា ខាងស្ថានីយ៍ទូរទស្សន៍ លេងភ្លេងមិន ត្រូវ ឬ បទ ថ្មីអត់ទាន់ចាំប៉ារូល តែតាមពិតទៅភាគច្រើន គឺបណ្តាលមកពីច្រៀងលើឆាក ផ្ទាល់ពិបាក ជាង ច្រៀងនៅ ក្នុងស្ទូឌីយូរាប់រយដង។

អតីតអ្នកកាត់ត កែសម្រួលសម្លេង និង តន្ត្រី នៅស្ទូឌីយូ ឯកជនមួយបានប្រាប់ Lookingtoday ដោយសុំមិនបញ្ចេញឈ្មោះថា “បងអើយ! តាមពិតគេមានកម្មវិធីគេកែសម្លេង តម្លើងតុង តម្លើង អឿន ហើយសារ៉េ ទាល់តែស្តាប់ទៅពិរោះហ្មងហ្នឹង ទើបអាចចេញលក់ ។ ផលិតកម្ម តូចធំៗមួយ ចំនួនដែរ មកជួលស្ទូឌីយ៉ូខ្ញុំ កាលហ្នឹងឲ្យជួយម៉ិចសម្លេង និង ជួយសម្រួល កន្លែងណាភ្លាវ តែពេល ខ្លះសារ៉េមិនទាំងបានពិរោះផង ព្រោះអីភ្លាវពេក។”

តាមយុវជនវ័យក្មេងខាងលើ បានផ្តល់បទសម្ភាសន៍ទៀតថា តាមពិតមានកម្មវិធីកែសម្រួល សម្លេង ម្យ៉ាងដែល មានមុខងារមួយហៅថា Auto tune ជាបច្ចេកវិទ្យាដែល ត្រូវបានឧស្សាហកម្ម ផ្នែកផលិត បទចម្រៀង ជ្រើសរើសយកមកប្រើប្រាស់ ជាច្រើននៅរយៈពេលជិត ១០ឆ្នាំចុង ក្រោយនេះ ហើយ វាពិតជាជួយ សម្រួលដល់ការងារបានច្រើន និង ធ្វើឲ្យតារាចម្រៀងរបស់ខ្លួន បញ្ចេញ សម្លេងបាន កាន់តែ ពិរោះជាងមុនទ្វេឡើង។

តាមការបង្ហើបពីប្អូនប្រុស ខាងលើបន្តទៀតថា កម្មវិធីប្រកួតប្រជែង បទចម្រៀងក្មេងៗតាម ទូរទស្សន៍ខ្មែរយើងមួយ ក៏បានមកជួលប្អូនឲ្យថត និង ម៉ិចសម្លេងឲ្យដែរ ហើយប្អូនបានលើក ឡើង ថា មើលកម្មវិធីនោះទៅ លោកអ្នកទស្សនាគិតថា ក្មេងៗទាំងនោះច្រៀងពិរោះៗណាស់ នៅក្មេងៗ សោះម្តេចក៏ចេះច្រៀងកាច់តុង មានវគ្គមានឃ្លាល្អម្ល៉េះ? តាមពិតទៅ វាគ្រាន់តែ ការ កាត់តសម្លេង និង បន្ថែម Auto Tune ប៉ុណ្ណោះ ហើយពេលរៀបចំឲ្យពួកគេច្រៀង និង កាត់ត សម្លេងពួកគេម្តងៗ ធ្វើឲ្យ ក្រុមប្អូនវិលមុខស៊ីលុយមិនឆ្ងាញ់ទេ ព្រោះច្រៀងទៅមកមិន ដឹងទិសតំបន់នៅឯណាផង។

នេះជាមិនមែនជារឿងថ្មីទេ តែប្រិយមិត្តមួយចំនួន ពិតជាបានដឹងឲ្យកាន់តែច្បាស់ជាងនេះអំពី មូល ហេតុដែលខ្លួនបាន ឆ្ងល់អស់ជាច្រើនឆ្នាំមកហើយ។ តាមពិតក្នុងនាមជាតារាចម្រៀង សំខាន់គឺលើ សម្លេង ហើយរូបសម្បត្តិ៍ គឺដើរតាមក្រោយប៉ុណ្ណោះ។ កូនខ្មែរគ្រប់រូបពិតជាចង់ ឲ្យតារាខ្មែរ ទាំង អស់ពោពេញ ដោយសមត្ថភាពពិត ពីធម្មជាតិ និង បង្កើនការហ្វឹកហាត់ទើប អាចឈានទៅទទួល ប្រជាប្រិយភាព ពីមហាជនទូទៅបាន ហើយដើរលើទៅលើឆាក អន្តរជាតិថែមទៀត តួយ៉ាងដូច ជាលោក ព្រាប សុវត្ថិ សម្លេងក្នុងឌីសរបស់លោក ដូចទៅនឹងសម្លេង លោកច្រៀង លើឆាកផ្ទាល់ តែម្តង ទើបលោកអាចមានឱកាសជាច្រើនមក ហើយ ក្នុងការតំណាងជាតិ ទៅចូលរួមព្រឹត្តការណ៍ អន្តរជាតិនានា។

<object width="500" height="400" data="http://www.youtube.com/v/1lSDcaXieCE&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/1lSDcaXieCE&rel=1" /></object>

ផ្តល់សិទ្ធិដោយ ៖ ដើមអំពិល