CamNews

សុះ ម៉ាច ដឹក​នាំ​អ្នក​សិល្បៈ គោរព​វិញ្ញាណក្ខន្ធ សម្តេច ជា ស៊ីម

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៥នេះ ប្រធានសមាគមសិល្បករខ្មែរ លោក សុះ ម៉ាច បានដឹកនាំក្រុមអ្នកសិល្បៈជើងចាស់ ប្រុសស្រីល្បីឈ្មោះជាច្រើនដួង ទៅចូលរួមគោរពវិញ្ញាណក្ខន្ធសព សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម នាភូមិគ្រឹះសម្តេច ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

នៅក្នុងដំណើរចូលរួម គោរពវិញ្ញាណក្ខន្ធសព សម្តេច ជា ស៊ីម អតីតប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃនេះ គេឃើញមានវត្តមាន តារាជើងចាស់ ប្រុសស្រីល្បីឈ្មោះជាច្រើន មានដូចជា លោក អៀង ស៊ីធុល, នាយ កុយ ,នាយ ក្រឹម ,នាយ ចាបចៀន,នាយ សានម៉ៅ, អ្នកស្រី ឌី សាវ៉ែត, អ្នកស្រី ចាន់ តារាទី, អ្នកនាង ប៉ែន សុផានី, អ្នកស្រី កាឡុង កាន់ណារ៉ូ, លោក យុទ្ធរ៉ា ឆានី ,លោក អ៊ឹម ជីវ៉ា រួមតារាប្រុសស្រី ជាច្រើនទៀត ។

សូមជម្រាបផងដែរថា សម្តេច ជា ស៊ីម បានទទួលមរណភាព កាលពីវេលាម៉ោង ៣៖៤៥នាទី រសៀលថ្ងៃទី ៨ ខែមិថុនា ឆ្នាំ២០១៥ ដោយរោគាពាធ នៅក្នុងជន្មាយុ ៨៣ឆ្នាំ។ សពរបស់សម្តេច នឹងត្រូវបូជា នៅសួនច្បារមុខវត្តបុទមវត្តី ខណៈដែលរាជរដ្ឋាភិបាល បានកំណត់ យកថ្ងៃទី១៩ ខែមិថុនា ជាថ្ងៃកាន់ទុក្ខជាផ្លូវការទូទាំងប្រទេស ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល