វេជ្ជបណ្ឌិតបានឲ្យដឹងថា អ្នកជំងឺទឹកនោមផ្អែមគួរពិចារណាការគេង យប់ដោយបើកភ្លើង ។ ក្រុមអ្នកស្រាវជ្រាវពីសាកល វិទ្យាល័យ Cardif ជឿជាក់ថា ការគេងក្នុងបន្ទប់ ដែលបើកភ្លើងភ្លឺអាចជួយបង្ការការ ចាប់ផ្តើមវាយប្រហារនៃជំងឺភ្នែកដ៏ ធ្ងន់ធ្ងរ របស់អ្នកជំងឺទឹកនោមផ្អែម ។

ម្នាក់ក្នុងចំណោមអ្នកជំងឺទឹកនោមផ្អែម១០នាក់ តែងត្រូវប៉ះពាល់ដោយជំងឺលើរ៉េទីនភ្នែក ដែលអាចបណ្តាលឲ្យមាន ភាពខ្សោយនៃប្រស្រីភ្នែក និងអាចនាំទៅដល់ការពិការភ្នែក ។ ជំងឺខ្សោយប្រស្រីភ្នែកកើតឡើង នៅពេលសរសៃឈាម តូចៗផ្នែកខាងក្រោយនៃភ្នែកបើកឬស្ទះដែលធ្វើឲ្យខូចខាតដល់រ៉េទីន ។

ប្រសិនបើការរកឃើញទាន់ពេល វាអាចព្យាបាលបានតាមរយៈការផ្លាស់ប្តូររបបអាហារឬដោយការវះកាត់ប្រើកាំរស្មីឡា ហ្សែ ។ ដោយឡែក បញ្ហានេះត្រូវបានអះអាងថា ការខូចខាតបណ្តាលឲ្យពិការភ្នែកនេះអាចបណ្តាលមកពីកង្វះអុកស៊ី ហ្សែនទៅចិញ្ចឹមរ៉េទីន ។ នេះជាបញ្ហាទូទៅមួយរបស់អ្នកជំងឺទឹកនោមផ្អែម ព្រោះពួកគេតែងតែទទួលរងទុក្ខទោសពីការ ចុះខ្សោយរំហូរឈាម ដែលជាលទ្ធផលកាត់បន្ថយអុកស៊ីហ្សែនដែលត្រូវទៅសព្វសារពាង្គកាយ ។

វាក៏ជាបញ្ហាក៏ជាក់លាក់មួយផងដែរនៅពេលយប់ ព្រោះថាភ្នែកប្រើប្រាស់អុកស៊ីហ្សែនច្រើននៅពេលងងឹត ដូច្នេះប្រសិន បើរំហូរនៃអុកស៊ីហ្សែនមានកម្រិតថយចុះនោះ នាំឲ្យមានការប្រឈមមុខនឹងការខូចដល់ភ្នែក ។ សាស្រ្តាចារ្យ នីវិល ដ្រាសដូ និងសហការីជឿជាក់ថា ការទុកភ្លើងបើកបំភ្លឺនៅពេលយប់ អាចកាត់បន្ថយ ភាពនឿយហត់របស់ភ្នែក ដោយការ ប្រឹង ឬការប្រឈមមុខនឹងការកើតជំងឺរ៉េទីនភ្នែក ព្រោះការជួយកាត់បន្ថយតម្រូវការអុកស៊ីសែនរបស់ភ្នែក និងការបន្ថយ ការប្រឈមមុខនឹងការខូចខាត ។

អ្នកស្រី ស៊ូហ្សាន លូខាស នៃសមាគមអ្នកជំងឺទឹកនោមផ្អែមបាននិយាយថា វាគឺជាការស្រាវជ្រាវដ៏សំខាន់ ព្រោះជំងឺ រ៉េទីនភ្នែក ដែលកើតចំពោះអ្នកជំងឺទឹកនោមផ្អែម វាអាចផ្តល់ផលការលំបាកយ៉ាងធ្ងន់ធ្ងរសម្រាប់អ្នកជំងឺ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល