ក្រុមហ៊ុន Fiat បានអោយដឹងថា ចាប់ពីពេលនេះខ្លួននឹងបញ្ចេញម៉ូដែលរថយន្ដសេរីថ្មីជា
រៀងរាល់ឆ្នាំ និងបង្កើនទ្វេដងនៅប្រទេសចិន ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃទីផ្សារ
រថយន្ដធំបំផុតនេះ។

Xe Fiat 500 កំណែថ្មីរបស់ប្រទេសចិន

រថយន្ដដែលនាំចូលទៅកាន់ទីផ្សារចិនគឺត្រូវបង់ពន្ធយ៉ាងច្រើន ដូច្នេះទើបក្រុមអ្នកផលិត
រថយន្ដបរទេសដូចជា Fiat បង្ខំចិត្តផលិតរថយន្ដក្នុងប្រទេសចិនតែម្ដង ដើម្បីរក្សាកម្លាំង
ប្រកួតប្រជែង។ ដើម្បីសម្រេចបានគោលដៅនោះ Fiat អោយដឹងថា ចាប់ពីឆ្នាំ ២០១៤
តទៅ ខ្លួននឹងបង្កើនការផលិតរថយន្ដឡើងដល់ជាង ៣០០.០០០គ្រឿង/ឆ្នាំ ច្រើនជាងទ្វេ
ដងធៀបនឹងបច្ចុប្បន្ន។

ម៉ូដែលរថយន្ដសេរីថ្មីរបស់ក្រុមហ៊ុននេះ នឹងជាម៉ូដែល Viaggo ដែលជាម៉ូដែលរថយន្ដ
sedan មានទ្វារ ៤ មានភ្ជាប់យីហោ Fiat របស់រថយន្ដ Dodge Dart នៅទីផ្សារអាមេរិក។

អគ្គនាយករបស់ក្រុមហ៊ុន Fiat នៅប្រទេសចិន លោក Jack Cheng បានអោយដឹងដែរថា
កំណែ coupe មានទ្វារ ២ របស់រថយន្ដ Viaggo បានត្រៀមបង្ហាញខ្លួន និងអាចត្រូវបាន
ផលិតនៅប្រទេសចិន ដើម្បីនាំចេញទៅកាន់ទីផ្សារអ៊ឺរ៉ុបខាងលិច៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ Leftlane