បុរសខាងបច្ចេកទេសម្នាក់ និងចៅហ្វាយរបស់គាត់មានបេសកម្ម ទៅតាមខេត្តរយៈពេល ២ទៅ៣ថ្ងៃ ដោយធ្វើដំណើរតាមរថភ្លើង ។
នៅលើរថភ្លើង កៅអីដែលអ្នកទាំង២អង្គុយគឺនៅចន្លោះ ទល់មុខគ្នារវាងនារីដ៏ស្រស់សោភាម្នាក់ និងយាយរបស្វ់នាង ។ ក្នុងកំឡុងធ្វើដំណើរបុរសក្មេង និងនារីស្អាតបានចាប់អារម្មណ៍គ្នា ទៅវិញទៅមក លុះរថភ្លើងធ្វើដំណើរដល់រូងក្រោមដី ធ្វើអោយក្នុងបន្ទប់រថភ្លើងងងឹត មើលមិនឃើញគ្នាទៅវិញទៅមក ។បន្តិចក្រោយមក សំលេងនៃការថើបបានលឺឡើង ព្រមទាំងសំលេងទះកំភ្លៀងក៏លឺ ឡើងដំណាលគ្នាផងដែរ ។ បន្ទាប់ពីរថភ្លើងបានឆ្លងកាត់រូងក្រោមដីរួច អ្នកទាំងបួន អាចមើលឃើញគ្នាទៅវិញទៅមក ប៉ុន្តែអ្នកទាំងអស់គ្នាពុំបាននិយាយអ្វីទាំងអស់ ។

លោកយាយបានគិតខ្លួនគាត់ថា"ប្រហែលជាបុរសក្មេងនោះ បានធ្វើអំពើពុំគប្បីមកថើបចៅស្រី របស់គាត់ហើយមើលទៅ តែសំណាងល្អដែរនាងបានទះកំភ្លៀងគាត់"។
ចៅហ្វាយនាយរបស់បុរសក្មេងនោះបានគិតថា"ខ្ញុំមិនគិតថា បុរសបច្ចេកទេសក្មេងនេះហ៊ានថើបនាង ដូច្នេះសោះ ប៉ុន្តែក្មេងស្រីនោះបានច្រឡំមកទះកំភ្លៀងខ្ញុំវិញ"
នារីស្អាតបានគិតខ្លួនឯងដែរថា"ខ្ញុំសប្បាយរីករាយណាស់ដែល បុរសនោះថើបខ្ញុំ ប៉ុន្តែខ្ញុំសង្ឃឹងថា យាយរបស់ខ្ញុំពុំបានទះកំភ្លៀងគាត់ទេ"
បុរសក្មេងនោះ បានអង្គុយញញឹមយ៉ាងពេញចិត្ត ហើយគាត់បានគិតថា"ជីវិតអ្វីក៏ស្រស់បំព្រងម្ល៉េះហ្ន! តើមានបុរសប៉ុន្មាននាក់ដែលសំណាងដូចខ្ញុំ ដែរឬទេ បើមានបុរសម្នាក់បានថើបនារីដ៏ស្អាតម្នាក់ ហើយទះកំភ្លៀងចៅហ្វាយនាយរបស់គេ ក្នុងពេលតែមួយ"៕

ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke