បាត់ដំបង ៖ បុរសវ័យ ១៨ឆ្នាំម្នាក់ បាន ក្លាយជាអ្នកទោសស្នេហា បន្ទាប់ពីចាប់ រំលោភសង្សារ
ខ្លួនឯង នៅក្នុងវត្ដមួយ ស្ថិត ក្នុងស្រុករុក្ខគីរី ខេត្ដបាត់ដំបង កាលពីយប់ ថ្ងៃទី១០ ខែមេសា ឆ្នាំ
២០១៣ ។

យោងតាមការរៀបរាប់ ពីសមត្ថកិច្ច បានឱ្យដឹងថា នៅយប់កើតហេតុជនសង្ស័យ និងស្ដ្រីរងគ្រោះ
វ័យ ១៥ឆ្នាំ ដែលជា សង្សារស្រឡាញ់គ្នា រយៈពេល ៣ឆ្នាំទៅ ហើយនោះ បាននាំគ្នាទៅលេងបុណ្យ
នៅ វត្ដក្នុងភូមិរបស់ខ្លួន ។

ក្រោមសំឡេងភ្លេងតន្ដ្រី រាប់អឺកងនៅ ក្នុងវត្ដ ស្ដ្រីជាសង្សារឈ្មោះ ស.ផ វ័យ ១៥ ឆ្នាំ បានពឹងឱ្យ
សង្សារឈ្មោះ ផន ផេត អាយុ ១៨ឆ្នាំ ជូននាងទៅបត់ជើងតូច នៅ មាត់ស្រះក្នុងវត្ដ ឆ្លៀតឱកាសដ៏
ល្អក្នុងទីភព ដ៏សែនងងឹត បុរសជាសង្សារបានស្ទុះឱប និងចាប់រំលោភនារីជាសង្សារ រហូតបាន
សម្រេច ។
ក្ដីត្រេកត្រអាល ងងិតងងុលនៅក្នុងផ្លូវ កាម ភ្លេចអស់ច្បាប់ទម្លាប់ប្រពៃណីខ្មែរ បុរសជាជនសង្ស័យ
នៅពេលព្រឹកព្រលឹម ឡើង ត្រូវបានម្ដាយនារីរងគ្រោះ ប្ដឹង សមត្ថកិច្ច ឃាត់ខ្លួន និងទាមទារសំណង
ជំងឺចិត្ដយ៉ាងច្រើនថែមទៀតផង ។

អ្នកទោសស្នេហារូបនេះ ក្រោយពេល ឃាត់ខ្លួន ត្រូវបានសមត្ថកិច្ចស្រុករុក្ខគីរី បញ្ជូនខ្លួនមក ស្នងការ
ដ្ឋាននគរបាល ខេត្ដ បាត់ដំបង ដើម្បីកសាងសំណុំរឿង បញ្ជូន ទៅតុលាការ ៕

ផ្តល់សិទ្ធដោយ៖ ដើមអំពិល