សង្ឃឹមថា ស្មាតហ្វូន ដែលមានតម្លៃទាប អេក្រង់ 5-inch របស់ Panasonic នឹងមកដល់ទីផ្សារ
កម្ពុជា ក្នុងពេលឆាប់ៗខាងមុខ។

ថ្មីៗនេះ ក្រុមហ៊ុន Panasonic បានបញ្ចេញស្មាតហ្វូនតម្លៃទាប Eluga A នៅក្នុងទីផ្សារឥណ្ឌា
ដោយដាក់លក់ក្នុងតម្លៃ ១១៥ដុល្លារ/គ្រឿង។ ស្មាតហ្វូន Eluga A នេះ បំពាក់អេក្រង់ IPS 5 inch
ដែលមានរីសូលូសឹន 480x854 pixel រួមនឹង ឈីប Qualcomm Snapdragon 200 4-core Cortex
A7 1,2 GHz, GPU Adreno 302 និង RAM 1 GB។

ស្មាតហ្វូន Eluga A នេះ មានអង្គចងចាំក្នុង 4 GB អាចបន្ថែមតាមរយៈរន្ធ microSD ។ ចំណែក
កាមេរ៉ាក្រោយរបស់វា មានកម្រិត 8 megapixel និងកាមេរ៉ាមុខ 1,3 megapixel មានភ្លើង flash
LED ។

ទូរស័ព្ទឆ្លាតវៃតម្លៃទាបនេះ ក៏ប្រើប្រាស់ស៊ីម ២ រួមនឹងថ្មដែលមានថាមពល 2.000 mAh ។
ប៉ុន្ដែ Eluga A ដំណើរការដោយប្រព័ន្ធប្រតិបត្តិ Android 4.3 ជំនួស Android 4.4 ។ ស្មាតហ្វូន
Eluga A មានកម្រាស់ ៩,២មម , មាន 3G HSPA+, WiFi 802.11 b/g/n, Bluetooth 3.0, GPS
និងវិទ្យា។ល។ Panasonic Eluga A មាន ២ពណ៌សម្រាប់ជ្រើសរើស គឺពណ៌ខ្មៅ និងពណ៌.ស។

បច្ចុប្បន្ន គេនៅមិនទាន់បានដឹងប្រាកដថា តើ Panasonic នឹងមានគម្រោងចែកចាយស្មាតហ្វូន
នេះ ទៅកាន់ទីផ្សារដទៃ ក្រៅពីឥណ្ឌា ដែរឬយ៉ាងណានោះទេ។

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Fonearena/GsmArena