CamNews

ប្លន់យកម៉ូតូ FZ ពីអតីត តារាចម្រៀង ផលិតកម្មរ៉ុក រួចបាញ់សម្លាប់ យុវជនម្នាក់ ពេលដើរកាត់ មុខក្រុមចោរ

ភ្នំពេញ ៖ យុវជនម្នាក់ បានស្លាប់ បាត់បង់ជីវិត យ៉ាងអាណោចអាធម្ម នៅក្នុងថ្លុកឈាម ដោយសារ ក្រុមចោរប្លន់ ប្រដាប់អាវុធមានគ្នា២នាក់ ជិះម៉ូតូមួយគ្រឿង មកធ្វើសកម្មភាព ភ្ជង់ប្លន់ យកម៉ូតូ FZ របស់អតីត តារាចម្រៀង ផលិតកម្ម រ៉ុក បានសម្រេច ហើយក្រុមចោរទាំងនោះ បានបាញ់សម្លាប់ យុវជនខាងលើនេះ ខណៈឃើញ ជនរងគ្រោះ ដើរមកជិត ដោយក្រុមចោរ នឹងស្មានថា ជនរងគ្រោះ មកជួយម្ចាស់ម៉ូតូ ។ ក្រោយធ្វើសកម្មភាពប្លន់ យកម៉ូតូហើយ ក្រុមចោរជិះម៉ូតូរត់គេចខ្លួន បាត់ស្រមោលភ្លាមៗ។

ព្រឹត្តិការណ៍ ខាងលើនេះកើតឡើង កាលពីវេលាម៉ោង ១និង៣០នាទី រំលងអាធ្រាត្រ ចូល ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៣ ស្ថិតនៅចំណុចមុខផ្ទះលេខ១០៧ តាមបណ្តោយផ្លូវលេខ ២៤៧ សង្កាត់បឹង សាឡាង ខណ្ឌទួលគោក ។  សមត្ថកិច្ច មូលដ្ឋានបានឲ្យដឹងថា អតីតតារាចម្រៀង ខាងលើ ឈ្មោះ ហឿន សុខលីម អាយុ ២៩ឆ្នាំ ស្នាក់នៅផ្ទះជួល ក្នុង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

ចំណែក យុវជន ដែលក្រុមចោរប្លន់បាញ់ ស្លាប់ខាងលើ មិនទាន់ស្គាល់ អត្តសញ្ញាណនោះឡើយ ។  យោងតាម ការរៀបរាប់ របស់ជនរងគ្រោះ ជាម្ចាស់ម៉ូតូ ហឿន សុខលីម បានឲ្យដឹងថា មុនពេលកើតហេតុ រូបគេ បានជិះម៉ូតូ មួយគ្រឿងម៉ាក FZ ពណ៌ខ្មៅ គ្មានស្លាកលេខ មួយគ្រឿង មកពីដើរលេង ហើយបាន ជិះម៉ូតូត្រឡប់ចូលទៅផ្ទះវិញ លុះជិះជិតដល់ផ្ទះ ស្រាប់តែមាន ក្រុមចោរប្លន់ ប្រដាប់អាវុធ មានគ្នា ២នាក់ ជិះម៉ូតូម៉ាក XT មួយគ្រឿង មកឈប់ក្បែររូបគេ នឹងបានដកកាំភ្លើង វាយក្បាលនឹងភ្ជង់រូបគេ រួចប្លន់យកម៉ូតូ FZ បានសម្រេច។

ប្រភពដដែលបន្តថា ក្រោយពេលប្លន់បានសម្រេច ក្រុមចោរប្លន់បាន ឡើងជិះម៉ូតូបំណងគេច ខ្លួន ស្រាប់តែលេចមុខ យុវជនម្នាក់ ដើរចេញពីកន្លែង ងងឹតឆ្ពោះទីតាំង កើតហេតុ ក៏ត្រូវក្រុមចោរ ប្លន់ដកភ្លើង បាញ់ ទៅលើយុវជនរូបនោះ មួយគ្រាប់ចំ ខាងក្រោយខ្នង ធ្លាយទៅបេះដូង បណ្តាល ឲ្យដួលហូរឈាម ស្រោចខ្លួន ស្លាប់យ៉ាងអាណោចអាធម្ម នៅនឹងកន្លែងកើតហេតុ តែម្តង ។ បន្ទាប់ពីនោះ ក្រុមចោរប្រដាប់អាវុធ ខាងលើ បានជិះម៉ូតូរត់គេចខ្លួនបាត់ ស្រមោលអស់តែម្តង  ទៅ ។

ទាក់ទិននឹងករណីបាញ់ សម្លាប់ប្លន់យកម៉ូតូ FZ ពីអតីត តារាចម្រៀងផលិតកម្ម រ៉ុក ខាងលើនេះ សមត្ថកិច្ច មូលដ្ឋាន នឹងកម្លាំងកងរាជអាវុធហត្ថ ខណ្ឌទួលគោក បានចុះមកដល់កន្លែង កើតហេតុភ្លាមៗ ដែរ ប៉ុន្តែបានត្រឹម ឈរមើលសាកសព តែប៉ុណ្ណោះ ព្រោះក្រុមចោរប្លន់ រត់គេចខ្លួនបាត់ជាង៣០នាទី ហើយទើបមានមុខសមត្ថកិច្ច។

សមត្ថកិច្ចបញ្ជាក់ ក្រោយកើតហេតុថា ជនរងគ្រោះ ឈ្មោះ ហឿន សុខលីម ជាម្ចាស់ម៉ូតូ FZ បានទៅដាក់ពាក្យ បណ្តឹងនៅទីស្នាក់ការ នគរបាលប៉ុស្តិ៍រដ្ឋបាល បឹងសាឡាង ដើម្បីសុំឲ្យសមត្ថកិច្ច ជួយស្រាវជ្រាវ តាមចាប់ក្រុមចោរប្លន់ ប្រដាប់អាវុធខាងលើនេះ យកមកផ្តន្ទាទោស តាមនីតិវិធី ។

ចំណែក សាកសពយុវជន ដែលត្រូវចោរបាញ់ស្លាប់ ខាងលើត្រូវបាន នគរបាលហៅ រថយន្តសាមុយមកដឹកយក សាកសពទៅតម្កល់នៅ វត្តពោធិ៍ចិនតុង រង់ចាំទំនាក់ទំនង ទៅក្រុមគ្រួសារឲ្យ មកទទួលយកទៅធ្វើ បុណ្យតាមប្រពៃណី៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល