ព័ត៌មានអន្តរជាតិ ៖ យោងតាមការដកស្រង់ផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស channelnews - asia ដែលទើបតែបានចេញផ្សាយ កាលពីពេលកន្លងទៅនេះ អោយដឹងថា កាលពីអំឡុង ថ្ងៃព្រហ ស្បត្តិ៍កន្លងទៅនេះ នាវាការពារជាតិ ប្រទេស អូស្រ្តាលី បានចាប់ជាប់ រលកសញ្ញាថ្មីមួយផ្សេងទៀត នៅឯបាតសមុទ្រ ប្រទេសឥណ្ឌា ខណៈមានការសង្ស័យថា វាពិតជា ចេញពីប្រអប់ខ្មៅ យន្តហោះ ម៉ាឡេស៊ី MH370 ដែលបានបាត់ខ្លួន ដោយអាថ៍កំបាំង កាលពី ពេលកន្លងទៅនេះ ។

គួររំឭកថា ក្រោយពីមានករណីចាប់បាន រលកសញ្ញា ជាបន្តបន្ទាប់ មកទល់នឹងពេលបច្ចុប្បន្នភាព នេះ រដ្ឋាភិបាលប្រទេស អូស្រ្តាលី បានធ្វើសេចក្តីថ្លែងការណ៍ ដោយមានភាពជំនឿជាក់ យ៉ាងមុតមាំ អោយដឹងថា វាពិតជាចេញពី ប្រអប់ខ្មៅ យន្តហោះរបស់ ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ី ។

នាយករដ្ឋមន្ត្រី អូស្រ្តាលីបានថ្លែង ដោយភាពជឿជាក់ថា រលកសញ្ញា (signals) ដែលក្រុមការងារស្រាវជ្រាវ ចាប់បាននោះ ពិតប្រាកដជារលកសញ្ញា ដែលចេញមកពីប្រអប់ខ្មៅ(Black Box) របស់យន្តហោះ MH-370 ។

គួរបញ្ជាក់ផងដែរថា សេចក្តីប្រកាសជាផ្លូវការ របស់លោកនាយករដ្ឋមន្រ្តីអូស្រ្តាលីលើកនេះ ត្រូវបាន ធ្វើឡើងនៅឯក្រុង សៀងហៃ ប្រទេសចិន ខណៈលោក បាននឹងកំពុងធ្វើដំណើរទស្សនកិច្ចផ្លូវការទៅ ជួបបណ្តាមេដឹកនាំប្រទេសចិន ។

គួររំឭកថា នៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ រលកសញ្ញាជាច្រើនកន្លែង ត្រូវបាន ក្រុមកម្លាំង ចម្រុះចិន អូស្រ្តាលី បានចាប់ជាប់ជាបន្តបន្ទាប់ នៅឯតំបន់អាទិភាព ស្វែងរកយន្តហោះ ម៉ាឡេស៊ី MH370 ដែលបានបាត់ខ្លួន ដោយអាថ៍កំបាំង កាលពីថ្ងៃទី ៨ មីនា កន្លងទៅនេះ ដោយនៅក្នុងនោះ បើតាមការអះអាង បញ្ជាក់អោយដឹងថា វាអាចជា បណ្តារលកសញ្ញា ចេញពីប្រអប់ខ្មៅ យន្តហោះ របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ី តែទោះជាយ៉ាងណា ការពិត មិនទាន់លាតត្រដាង នៅឡើយទេ ពោលស្ថិតនៅ ក្រោមការតាមដាន ស៊ើបអង្កេត យ៉ាងសស្រាក់សស្រាំ ពីសំណាក់ ក្រុមមន្រ្តីជំនាញមកពីបណ្តា ប្រទេសក្នុង និង ក្រៅតំបន់ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ channelnewsasia