រញ្ជួយដីកំរិតមធ្យមមួយដែលមានកំរិត ៥.៩រ៉ិចទ័របានវាយប្រហារមកលើភាគកណ្តាល
របស់ប្រទេសឥណ្ឌូនេស៊ីគឺខេត្ត Sulawesi វេលាម៉ោង ១៣៖២៩នាទីថ្ងៃសុក្រនេះ។
ដំណើរញ័រកើតឡើងនៅ១១១គីឡូមែត្រភាគនិរតីទីក្រុង Tolitoli ដែលមានជំរៅញ័រ៤១
ក្រោមបាតសមុទ្រ។
មិនទាន់មានការប្រកាសអាសន្នពីរលកយក្សស៊ូណាមិនៅឡើយទេ។
គួរបញ្ញាក់ថាគ្រោះធម្មជាតិកើតឡើងជារឿយៗនៅក្នុងប្រទេសឥណ្ឌូនេស៊ីដែលគ្រោះ
រញ្ជួយដីនេះមានស្ទើរតែរៀងរាល់ថ្ងៃ ចំណែកឯពេលថ្មីៗនេះក៏មានការរលំបាក់ដីដោយ
សារភ្លៀងធ្លាក់ដ៏ខ្លាំងមួយដែលបណ្តាលអោយមានមនុស្សស្លាប់ នឹងកប់បាត់ផ្ទះសំបែង
របស់ប្រជាជនផងដែរ៕
ដោយ
វឌ្ឍនា