ស្ទើរតែមិនគួរអោយជឿ ៖ គួរបញ្ជាក់ថា វីដេអូជាក់ស្តែង ខាងក្រោមសរបញ្ជាក់អោយ ឃើញ ពីសកម្ម ភាពពិតៗ របស់បុរសម្នាក់ ព្រហើនហួស ហ៊ានលោតចេញពីយន្តហោះ ដោយគ្មានឆ័ត្រយោងអមមក ជាមួយ និងបានធ្លាក់ចុះដល់ដី ដោយមិនបានស្លាប់បាត់បង់ជីវិតនោះ ពិត ជាមានភាពល្បីល្បាញជា ខ្លាំងនៅក្នុងបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក ។ សេចក្តីរាយការណ៍ ពីទំព័រសារព័ត៌មានបរទេស អាស៊ីវ័នអោយដឹងថា ចាប់តាំងពីថ្ងៃបង្ហោះឡើងថ្ងៃទី ២១ វិច្ឆិកា កន្លងទៅ មកទល់ នឹងបច្ចុប្បន្នភាព បេក្ខភាពវីដេអូ មិនញញើតស្លាប់មួយនេះ មានអ្នកចូលទស្សនាច្រើនដល់ទៅ ៦ លានដង ។

តាមរយៈខ្សែអាថ៍វីដេអូ បុរសម្នាក់នេះ លោតចេញ ពី លើយន្តហោះ មានរយៈកំពស់ខ្ពស់ ដោយគ្មាន ឆ័ត្រយោងអមមកជាមួយ និង បានធ្លាក់នៅលើ ត្រា ពោ លិនដ៏ធំមួយ ( trampoline : ជាបន្ទះរើស័រ សម្រាប់លោត ដើម្បីធ្វើការហាត់ប្រាណ ) ។ ករណីលោត ជាសកម្មភាពមិនញញើតមួយនេះ គឺជាការ បង្កើតឡើងដោយក្រុម Sector 6 មកពីឧទ្យាន trampoline ។ បន្ថែមពីលើនេះ បុរសដែលជាបេក្ខភាព មិនខ្លាចរអារកំពស់ខ្ពស់ បានពន្យល់ ថាតើ គាត់អាចធ្វើវាបាន យ៉ាងណានោះ ដែលមាននៅក្នុងវីដេអូ ពោល ឧបករណ៍ trampoline ដ៏ធំមានតួនាទីទ្រគាត់នោះ ត្រូវ បាន បំពាក់នូវបច្ចេកវិទ្យា advanced ultra-stretch polyfiber ដែលអាចទាញស្រួបយករូបគាត់ ជាមួយ នឹង ឥទ្ធិពលធ្លាក់ចុងក្រោយបំផុត របស់គាត់ ស្របពេលដែល រូបលោកបានប្រើប្រាស់ device geomagnetic ក្នុងការនាំផ្លូវ ដើម្បីឈាន ទៅដល់ធ្លាក់ចំចំនុចដ៏ត្រឹមត្រូវ ។

ខណៈសកម្មភាពលោត ដ៏ រន្ធត់មួយនេះ ទ ទួល បានជោគជ័យ ក្រុមមនុស្សភាគច្រើន មានមន្ទិល សង្ស័យថា វាពុំមែនជាការពិតនោះទេ តួយ៉ាង មានមតិខមមិនលើវីដេអូនេះ អោយដឹងថាករណីលោត លើកនេះ វាអាចជាការក្លែងបន្លំ ហើយវាអាចជាឈុតឆាកសម្តែង ក៏ថាបាន ៕

<object width="499" height="428" data="http://www.youtube.com/v/M4MupvfqjqY&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/M4MupvfqjqY&rel=1" /></object>

ប្រែសម្រួល ៖ កុសល
ប្រភព ៖ អាស៊ីវ័ន