PuzzlePhone គឺជាឈ្មោះនៃគម្រោងផលិតទូរស័ព្ទ ដំឡើងតាមចិត្តអ្នកប្រើប្រាស់ (modular smart
phone) ដែលផលិតឡើងដោយក្រុមហ៊ុន Circular Devices មានទីស្នាក់ការធំនៅហ្វាំងឡង់។ ស្មាត
ហ្វូននេះ រួមមាន ៣ផ្នែក ៖ ផ្នែក Spine គឺជាអេក្រង់ LCD ឧបករណ៍សម្លេង និងគ្រោងរបស់ទូរស័ព្ទ។
ចំណែកផ្នែក Heart គឺជាថ្ម និងបណ្ដាសរសៃខ្សែភ្លើងចាំបាច់ ហើយចុងក្រោយគឺផ្នែក Brain រួមមាន
ប្រូសេសឺរ និងម៉ូដួល កាមេរ៉ា។

ដូចទៅនឹង Project Ara របស់ Google ឬ ស្មាតហ្វូនរបស់ក្រុមហ៊ុន Vsenn ស្មាតហ្វូន PuzzlePhone
ក៏អនុញ្ញាតឱ្យអ្នកប្រើប្រាស់ដំឡើង និងប្រែរូបរាងទៅតាមចិត្តចង់ ហើយពិសេសគឺមិនចាំបាច់ព្រួយ
បារម្ភអំពីការកើតមានបញ្ហា ឬហួសសម័យ។ ឧទាហរណ៍ដូចជា ផ្នែកអេក្រង់ អ្នកអាចទទួលយក
បានកម្រិត HD ប៉ុន្ដែ ចង់ប្រើថ្មដែលមានថាមពលអាចប្រើបានយូរ ប្រូសេសឺរខ្លាំងទៅតាមពេល
វេលា ដូច្នេះ អ្នកអាចប្ដូរយកផ្នែក Heart និង Brain ថ្មី។ ហើយបើចង់មានកាមេរ៉ាដែលថតរូបច្បាស់
តាមចិត្ត គឺត្រូវប្ដូរផ្នែក Brain។

ក្រុមហ៊ុន Circular Devices ឱ្យដឹងថា ពួកគេនឹងខឹតខំអភិវឌ្ឍ បំណងនាំមកនូវស្ដង់ដារួម ល្អបំផុត ដើម្បីជួយដល់ក្រុមអ្នកបង្កើតកម្មវិធីសបវ៉ែរ ក៏ដូចជា OEM’s មានសេរីភាពក្នុងការផលិតឧបករណ៍
នានាបានល្អ។ អំពីប្រព័ន្ធប្រតិបត្តិ PuzzlePhone នឹងប្រើប្រាស់ Android ដែលត្រូវបានកែប្រែជា
ថ្មី។ តាមគម្រោង ស្មាតហ្វូនដំឡើងតាមចិត្ត PuzzlePhone នឹងត្រូវបានក្រុមហ៊ុន Circular Devices
ឧទ្ទេសនាម នៅដើមឆ្នាំ ២០១៥ ខាងមុខនេះ។

គួររំលឹកថា បន្ទាប់ពី Google បានឧទ្ទេសនាមគម្រោងទូរស័ព្ទ ម៉ូឌុល ដែលមានឈ្មោះថា Project
Ara មិនយូរប៉ុន្មាន ពិភពលោក ក៏បានឃើញមានការលេចមុខសត្រូវទី ១ របស់ក្រុមហ៊ុន Google
នោះគឺ Vsenn របស់អតីតអគ្គនាយកនៃគម្រោង Nokia X ដោយត្រៀមនឹងបញ្ចេញម៉ូដែលទូរស័ព្ទ
ម៉ូឌុល ដូចទៅនឹង Project Ara។ ដូច្នេះ មកដល់ពេលនេះ គេចាប់ផ្ដើមមានជំនឿកាន់តែច្បាស់ថា ទូរស័ព្ទដែលអាចដំឡើងតាមចិត្តអ្នកប្រើប្រាស់ ឬហៅថា ទូរស័ព្ទម៉ូឌុល នឹងលោតចូលម “ដេញ”
ស្មាតហ្វូនបច្ចុប្បន្ន នៅពេលអនាគតមិនខាង៕

<object style="display: block; margin-left: auto; margin-right: auto;" width="494" height="423" data="http://www.youtube.com/v/pinSMFFGuUU&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/pinSMFFGuUU&rel=1" /></object>

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ PuzzlePhone