CamNews

នារីស្គមពេក ត្រូវស្លៀកពាក់បែបណា ដើម្បីបាន​ ស្រស់ស្អាត?

ដោយ​គ្រាន់តែ​យល់ដឹង​នូវ​អាថ៌កំបាំង​ខាងក្រោម នោះ​រាងកាយ “ឈើចាក់ធ្មេញ” របស់​អ្នកនឹង​ត្រូវបាន​កែលំអ ក្នុង​ក្រសែភ្នែក​របស់​អ្នក​នៅ​ជុំវិញ​មិន​ខាន។

នៅក្នុង​ការស្រាវជ្រាវ​មួយ​បាន​បង្ហាញថា ស្ដ្រី ៧០% ត្រូវ​ទទួល​សម្ពាធ​ផ្លូវចិត្ត ដោយសារតែ​ភាពធាត់ ប៉ុន្ដែ​ទន្ទឹមនឹងនេះ ក៏មាន​ស្ដ្រី​ជាច្រើន កំពុង​តែមាន​អារម្មណ៍មិនល្អ ចំពោះ​រូបរាង “ឈើចាក់ធ្មេញ” របស់ខ្លួន។ ដូច្នេះ តើ​ត្រូវធ្វើ​បែបណា ដើម្បី “លាក់បាំង” ចំណុច​ខ្វះខាត​នៃ​រូបរាង​ស្គមស្គាំង ហើយ​ជួយ​ឱ្យមាន​សភាព​ធាត់​ជាង​មុន? សូម​ស្វែងយល់​នូវ​ការណែនាំ​អំពី​អថ៌​កំបាំង​ដ៏​មាន​ប្រយោជន៍ ដូចតទៅ!

អាវធំ oversized

លក្ខខណ្ឌ​ដំបូង​របស់​នារី “រាង​ឈើចាក់ធ្មេញ” គឺជា​ការចៀសវាង​នូវ​សម្លៀកបំពាក់​រឹប​រាង និង​ខ្វះ​ក្រណាត់។ ជំនួស​មកវិញ អ្នក​ត្រូវ​ប្រើប្រាស់អាវធំៗ ដើម្បី​ជួយ​ធ្វើឱ្យ​រាងរៅ​របស់​អ្នក មើលទៅ​មាន​សាច់​ជាង​ធម្មតា។ ប៉ុន្ដែ អ្នក​ក៏​មិនត្រូវ​ពាក់អាវ​ដែលមាន​ក​ធំ​ពេក​នោះដែរ យក​ល្អ គួរ​ជ្រើសរើស​អាវ​ដែល​អាចជួយ​បិទបាំង​ឆ្អឹងដងកាំបិត!

អាវ​ដែលមាន​ម៉ូ​ដែល​ស្មុគស្មាញ

អាថ៌កំបាំង​បន្ទាប់ គឺ​ស្ថិតនៅលើ​អាវ​ដែលមាន​រចនា “សំពីងសំពោង” ។ ស្ដ្រី​មាន​រូបរាង​ធាត់ តែងតែ​ស្អប់​អាវ​ប្រភេទ​នេះ​ជាខ្លាំង ដោយសារតែ​វា​ធ្វើឱ្យ​រូបរាង មើលទៅ​កាន់តែ​ធាត់ ប៉ុន្ដែ​សម្រាប់​អ្នកមាន​រូបរាង​ស្គម​វិញ វា​គឺជា​អាវ​ដ៏​មាន​ប្រយោជន៍ ក្នុងការ​បំពេញ “សាច់” ដល់​ពួកគេ។ ដូច្នេះ ម៉ូ​ដែល​អាវ​ខាងក្រោម គឺជា​ជម្រើស​ល្អំ​បំផុត សម្រាប់​អ្នកមាន​រាង “ឈើចាក់ធ្មេញ” ។

អាវ​ឆ្នូត​ទទឹង

វិធី​មួយ​ផ្សេងទៀត ដែល​ជួយ​ឱ្យ​រូបរាង​របស់​អ្នក បាន​ធាត់ ដើម្បី “បោកប្រាស់” អ្នក​នៅ​ចំពោះមុខ នោះ​គឺ​ការ​ពាក់អាវ​ពណ៌ភ្លឺៗ ដូចជា​ពណ៌​ស ឬ pastel ដែលមាន​ឆ្នូត​ធំ​ទទឹង​ដងខ្លួន។ ក្រៅពីនេះ អាវ​ដែលមាន​រូបធំៗ ក៏​ជួយ​ពង្រីក​មាឌ​របស់​អ្នក​បានដែរ។

អាវ​រ៉ូ​ប ឬ​អាវ​លើ​ជង្គង់

អាវ​លើ​ជង្គង់ ឬ​អាវ​រ៉ូ​ប គឺជា​អាវ​ដែល​សមស្រប​ជាមួយ​រូបរាង​គ្រប់​ប្រភេទ មិន​ថា​ធាត់ ឬ​ស្គម។ នៅពេល​ប្រើប្រាស់ អាវ​លើ​ជង្គង់​នេះ​មិន​ត្រឹមតែ​ជួយ “បំបាត់​សាច់​សល់” ដែលមាន​នៅលើ​រាងកាយ​របស់​អ្នក​ធាត់​នោះទេ ប៉ុន្ដែ​វា​ក៏​ជួយ “បំពេញ​សាច់” ដល់​អ្នក​រាង​ស្គម​ទៀតផង។ យ៉ាងនេះ​ក្ដី អ្នក​គួរ​ជ្រើសរើស​អាវ​ដែល​ធ្វើ​អំពី​ក្រ​ណ​ត់រឹង និង​ពណ៌​ភ្លឺ ដើម្បី​បញ្ចេញ​ប្រសិទ្ធិភាព​របស់​វា។

ខោ baggy

ដូច​ទៅនឹង​អាវ​រ៉ូ​ប បណ្ដា​ខោ​ដែល​ត្រូវបាន​ណែនាំ​សម្រាប់​អ្នក​ស្គម ក៏មាន​ការកំណត់​នៅត្រឹម​ខោ​ដែលមាន​រាង​ធំ ទូលាយ ដូចជា​ខោ baggy ឬ palazzo ដោយសារតែ​ខោ​ប្រភេទ​នេះ អាចជួយ​បិទបាំង​ជើង​ដ៏ “ចម្អឹង” របស់​អ្នកប្រើប្រាស់។

ដោយ ៖ តារា
ប្រភព ៖ k14