ព័ត៌មានអន្តរជាតិ ៖ កម្មវិធីរំលឹកខួប ដ៏រន្ធត់មួយ ត្រូវបានគេប្រារព្ធឡើងនៅក្នុងទីក្រុង Banda Aceh ប្រ ទេសឥណ្ឌូនេស៊ី ជាការរំលឹកដល់វិញ្ញាណក្ខ័ន្ធអ្នកស្លាប់បាត់បង់ជីវិត ដោយសារគ្រោះធម្មជាតិស៊ូណាមិ ដ៏សាហាវជាទីបំផុត ពីមហាសមុទ្រ ឥណ្ឌា ខណៈនេះជាការរំលឹកខួបលើកដំបូងហើយក្នុងអំឡុងពេល មួយទសវត្សចុងក្រោយនេះ ចាប់តាំងពីមានគ្រោះមហន្តរាយ ។

ទំព័រប៊ីប៊ីស៊ី បន្តចុះផ្សាយអោយដឹងថា កម្មវិធីរំលឹកខួបស្រដៀងគ្នាដែរ អាចនឹងធ្វើឡើងនៅក្នុងប្រទេស ថៃ ក៏ដូចជា នៅក្នុងប្រទេស ស្រី លង្កា ។ របាយការណ៍ បញ្ជាក់អោយដឹងថា ជន រងគ្រោះច្រើនជាង ២០០,០០០ បានស្លាប់បាត់បង់ជីវិត នៅពេលដែលមានគ្រោះធម្មជាតិ រញ្ជួយដី កម្រិតដល់ទៅជិត ១០ រ៉ិចទ័រ ពីបាតសមុទ្រប្រទេស ឥណ្ឌា កាលពីថ្ងៃទី ២៦ ធ្នូ ២០០៤ ក្នុងនោះ ខេត្ត Aceh ប្រទេស ឥណ្ឌូនេ ស៊ី មានវត្តមានជិតនៅកន្លែងកើតហេតុជាងគេ ខណៈរងគ្រោះ អាក្រក់ជាងគេបំផុត ។

សេចក្តីរាយការណ៍ បញ្ជាក់ថា នៅឯក្រុង Banda Aceh ប្រជាពលរដ្ឋ រាប់ពាន់នាក់ បានប្រមូលផ្តុំគ្នានៅ ឯវិហារមួយកន្លែង ឈ្មោះ Great Mosque ជាសំណង់អាគារ វិហារ សង់ឡើងកំឡុងសតវត្សទី ១៩ និង ជាសំណង់អាគារតែមួយ ក្នុងចំណោម សំណង់អាគារ ពីរបីផ្សេងទៀត ដែលបន្តនៅមានវត្តមានក្រោយ ការវាយប្រហារ សាហាវ ពីគ្រោះធម្មជាតិ រលកយក្ស ស៊ូណាមិ ។

Asman Ismail សង្ឃចាម (imam) មកពីវិហារខាងលើ អះអាងអោយដឹងថា ជាការពិត គ្រោះធម្មជា តិដ៏ កាចសាហាវនៃរលកយក្ស ស៊ូណាមិ មួយនេះ បានបង្ហាញនូវមេរៀនដ៏មានតម្លៃ អោយ តំបន់ Aceh តួ យ៉ាងតំបន់មានការប៉ះទង្គិច ដោយប្រដាប់អាវុធ រយៈពេលជាង ៣០ មកនេះ ។ ដោយឡែក ក្រោយ ពី មានគ្រោះ ស៊ូណាមិ គ្មាននរណាម្នាក់ ប្រយុទ្ធប្រឆាំងនឹងគ្នាទៀតនោះទេ ពោល ម្នាក់ៗរស់នៅ ក្នុងសុខ សន្តិភាព និងសុខដុមរមនា រហូតមកដល់ថ្ងៃនេះ តែម្តង ។ ជាការពិត កិច្ចការខិតខំប្រឹងប្រែង ក្នុងការ បញ្ជប់វិវាទរវាងក្រុមបះបោរ និងរដ្ឋាភិបាល ត្រូវបានធ្វើឡើង ដើម្បីបញ្ជប់ជម្លោះកាលពីអំឡុងខែសីហា ឆ្នាំ ២០០៥ ។

បន្ថែមពីលើនេះ ប្រភពបញ្ជាក់អោយដឹងថា អំឡុងថ្ងៃសុក្រ សប្តាហ៍នេះ កម្មវិធី រំលឹកខួបចម្បងៗ នឹង ត្រូវធ្វើឡើងនូវទូទាំងតំបន់ ។ អនុប្រធានាធិបតី ប្រទេស ឥណ្ឌូនេស៊ី Jusuf Kalla រំពឹងទុក ថានឹ ងមាន ការថ្លែងអំណរអរគុណ ដល់អ្នកស្ម័គ្រចិត្ត ក្នុងស្រុក និងក្រៅស្រុក នូវទឹកចិត្ត ដ៏ សប្បុរសធម៌ ក្នុងការ ផ្តល់ជាជំនួយដល់តំបន់ Aceh អោយងើបឡើងវិញ ពីគ្រោះធម្មជាតិ រលកយក្ស ស៊ូណាមិ ៕

-អាន ៖ ប្រជុំរូបភាព ខ្លោចចិត្ត រន្ធត់ហួស មុន និង ក្រោយ រលកយក្ស ស៊ូណាមិ កំពស់ចន្លោះពី ២០ ទៅ ៣០ ម៉ែត្រ

<object width="496" height="425" data="http://www.youtube.com/v/nE3b3NYMFfg&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/nE3b3NYMFfg&rel=1" /></object>

<object width="498" height="427" data="http://www.youtube.com/v/R-jlyfzGP-o&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/R-jlyfzGP-o&rel=1" /></object>

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី