មេធាវីនៃ “ជនក្បាត់របស់អាមេរិក” លោក Snowden បានប្រកាសថា កូនក្ដីរបស់ខ្លួនធ្វើការឱ្យគេហទំព័រធំមួយ នៅរុស្ស៊ីចាប់ពីថ្ងៃទី ១វិច្ឆិកា ប៉ុន្ដែមិនបានបង្ហើបអំពីកន្លែងធ្វើការរបស់កម្លោះនេះ ដើម្បីរក្សាសុវត្ថិភាព។

មេធាវីរបស់ Snowden គឺលោក Anatoly Kucherena កាលពីថ្ងៃទី ៣១តុលា ឱ្យដឹងថា Edward Snowden រកបានការងារជាអ្នកថែទាំគេហទំព័រធំមួយនៅរុស្ស៊ី និងបានចូលធ្វើការ ចាប់ពីថ្ងៃទី ១ វិច្ឆិកា ឆ្នាំ ២០១។

ប៉ុន្ដែ ដើម្បីរក្សាសន្ដិសុខ លោក Anatoly Kucherena មិនបាននិយាយលំអិតអំពីកន្លែងធ្វើរបស់ Snowden ជាអតីតបុគ្គលិករបស់ទីភ្នាក់ងារសន្ដិសុខជាតិ អាមេរិក (NSA) ដែលបានរត់គេចខ្លួនមកហុងកុង និងរុស្ស៊ី បន្ទាប់ពីបានបញ្ចេញព័ត៌មានទាក់ទិននឹងកម្មវិធីសម្ងាត់ តាមដានអ្នកប្រើប្រាស់ទូរគមនាគមន៍។ រុស្ស៊ី បានផ្ដល់សិទ្ធិជ្រោកកោន កាលពីខែសីហា ឆ្នាំ ២០១៣ ដល់ Snowden បើទោះជា អាមេរិក បានទាមទារឱ្យ រុស្ស៊ី ធ្វើបត្យាប័ន ប្រគល់ Snowden មកឱ្យអាមេរិក។ ចាប់តាំងពីពេលនោះមក Snowden បានរស់នៅដោយលាក់ខ្លួន ក្នុងប្រទេសរុស្ស៊ី។

ទំព័របច្ចេកវិទ្យា Digit.ru បានសន្និដ្ឋានថា Snowden អាចនឹងធ្វើការឱ្យគេហទំព័រសង្គម Vkontakte.ru ដែលជាបណ្ដាញសង្គមមួយ ដូចទៅនឹង Facebook ។ ប៉ុន្ដែ ក្រុមហ៊ុនអ៊ីនធើរណិតធំផ្សេងៗ នៅរុស្ស៊ី រួមទាំង Yandex និង Mail.ru អះអាងថា ពួគេមិនបានជួល Snowden នោះទេ។

អ្នកនាំពាក្យរបស់ Vkontakte.ru លោក Georgy Lobushkin បានឱ្យដឹងថា លោកមិនមានយោបល់អ្វីអំពីបញ្ហានេះ ហើយលោកក៏មិនបានអះអាងថា ក្រុមហ៊ុនមិនបានជួល Snowden នោះដែរ។

គួររំឭកថា កាលពីខែសីហា កន្លងទៅ លោក Georgy Lobushkin ធ្លាប់បាននិយាយថា Snowden អាចជួយដល់ Vkontakte ក្នុងការគ្រប់គ្រងមុខងារការពារសុវត្ថិភាព ទៅលើកម្មវិធីជជែកតាមអ៊ីនធើរណិតរបស់ទំព័រសង្គមមួយនេះ៕

អត្ថបទសំខាន់ៗគួរចាប់អារម្មណ៍ ៖

- តំបន់សម្រាប់តែបុរស ៖ ស្ដ្រី ឬសត្វញី ហាមមិនឱ្យចូល

- ក្សត្រីចុងក្រោយរបស់វៀតណាម ធ្លាប់ជាបវរកញ្ញាឥណ្ឌូចិន ៣លើក

- កូរ៉េខាងជើង ៖ មិនយំស្រណោះមេដឹកនាំប្រទេស គឺត្រូវមានទោស

ប្រែសម្រួល៖ តារា
ប្រភព៖ SH/Ria Novosti