ស្របនឹងការវិវឌ្ឍន៍ ស្ទើរគ្រប់សម័យកាល នៃបច្ចេកវិទ្យា ក្រុមហ៊ុន Suzuki ក៏បានសម្របខ្លួនឲ្យសាកសមទៅតាមការប្រែប្រួលនេះ យ៉ាងណាមិញដូចជាតម្រូវការប្រើប្រាស់ក៏ត្រូវមានការកើនឡើង ជាអតិបរិមាទៅតាមស្រទាប់យុវវ័យផងដែរ។

ដើម្បីឆ្លើយតបទៅនឹងតម្រូវការអតិថិជន ក្រុមហ៊ុន Suzuki បានធ្វើការឆ្នៃប្រឌិតនូវប្រភេទម៉ូតូមួយទៀត ដែលមានរូបរាង សង្ហា រឹងមាំ ហាប់ គួរជាទីទំនុកចិត្ដ នោះគឺ Suzuki ម៉ាក TU250X ស៊េរី ២០១៥។ Suzuki TU250X ស៊េរី ២០១៥ ចេញថ្មីនេះ គឺជាប្រភេទម៉ូតូដែល ផលិតឡើងផ្អែកលើតម្រូវការចាំបាច់របស់អតិថិជន ជាពិសេសបទពិសេាធន៍ កន្លងមកក្នុងការធ្វើដំណើរជាមួួយនិងភាពខ្វះខាត។ ប៉ុន្ដែមកដល់ពេលនេះ ក្រុមហ៊ុនផ្ដល់ជូននូវ Suzuki TU250X ដែលមានកម្លាំងខ្លាំង ហើយធន់គ្រប់ស្ថានភាពនៃការធ្វើដំណើរ។

ជាមួយនឹងភាពប៉ិនប្រសប់របស់ Suzuki TU250X ក្រុមហ៊ុនបានភ្ជាប់មកជាមួយគុណសម្បត្ដិពិសេសច្រើន ដែលក្នុងនោះមានបង្ហាញលើផ្ទាំងរូបភាពដូចជា ៖ ជាប្រភេទម៉ូតូ ប្រើកម្លាំងម៉ាស៊ីន ២៤៩ cc សមត្ថភាពល្បឿនប្រហែល ១៣៦ គ.ម ក្នុងមួួយម៉ោង ប្រើដំណាក់ម៉ាស៊ីន ៥ លេខ មានស៊ីម៉ាំង ១ ប្រើចរន្ដអគ្គិសនីដើម្បីបញ្ឆេះម៉ាស៊ីន ប្រើហ្រ្វាំងប្រេង ធុងសាំងអាចផ្ទុកបាន ៣.២ លីតរួមបញ្ចូលសាំងនៅសល់ ចំណែកចង្កៀងមុខ មូល ប្រើចំងាយឆ្ងាយដោយប្រើកញ្ចក់កែវថ្លា ហើយរាងម៉ូតូមានព៌ណខ្មៅលាយទឹកប្រាក់រលើបរលោង ហើយកាន់តែពិសេសទៀតនោះ ចំពោះ Suzuki TU250X ត្រូវបានទទួលការធានាលើសេវាកម្មជួសជុលរយៈពេលមួយឆ្នាំ។ រីឯតម្លៃវិញបើយោងតាមគេហទំព័រ Topspeed បានបង្ហាញថា ៤៣៩៩ ដុល្លារ ក្នុងមួយគ្រឿង។

<object width="498" height="427" data="http://www.youtube.com/v/9YaxWPaqJfs&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/9YaxWPaqJfs&rel=1" /></object>

ប្រែសម្រួលដោយ៖ អឿ អ៊ុយ
ប្រភព៖ topspeed