ខេត្តកណ្តាលៈ ចោរស្ទើរភ្លើងម្នាក់ ត្រូវបាននគរបាលស្រុកស្អាងឃាត់ បន្ទាប់ពីទទួលពាក្យ
បណ្តឹងរបស់ស្រ្តីរងគ្រោះ ដោយសារតែជនសង្ស័យរូបនេះ ធ្វើសកម្មភាព លួចម៉ូតូរបស់ជន
រងគ្រោះ ដែលចតនៅក្បែរផ្ទះ រួចហើយម្ចាស់ម៉ូតូតាមទាន់ បានដណ្តើមម៉ូតូពីម្ចាស់ មិនព្រម
ឲ្យ លុះពេលមានអ្នកស្រុកឈរមើលច្រើន ទើបរត់ ចេញពីម៉ូតូ លុះពេលដែលម្ចាស់ម៉ូតូ យក
ម៉ូតូមកដល់ផ្ទះ បែរជាជនសង្ស័យបានតាមពីក្រោយ ចាប់ទាញសក់ជនរងគ្រោះទៅក្រៅផ្ទះ
ហើយបានគំរាម ឲ្យប្តឹង នគរបាល បើមិនប្តឹង គេនឹងដុតផ្ទះចោល លុះព្រឹកឡើង ជនរងគ្រោះ
ប្តឹងឲ្យនគរបាល ឃាត់ខ្លួនតែម្តងទៅ ហេតុការណ៍ឃាត់ជនសង្ស័យ រូបនេះកើតឡើង កាលពី
ព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០១៣ ស្ថិតនៅក្នុងភូមិត្រើយស្លា ឃុំព្រែកអំបិល ស្រុកស្អាង ខេត្ត
កណ្តាល ។

នគរបាលបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ជឿន ចាន់ណា ភេទស្រី អាយុ ២៦ឆ្នាំ មាន
មុខរបរជាកសិក រស់នៅក្នុងភូមិ ឃុំកើតហេតុ ។ ចំណែកឯជនសង្ស័យ វិញមានឈ្មោះ ចក់
លាងសេង ភេទប្រុស អាយុ ២៩ឆ្នាំ មានមុខរបរមិនពិតប្រាកដ រស់នៅក្នុងភូមិ ឃុំកើតហេតុ
ជាមួយគ្នា ។ ម៉ូតូដែលជនសង្ស័យធ្វើសកម្មភាព លួចបានហើយ ត្រូវជនរងគ្រោះ ដណ្តើម
យកបានមកវិញនោះ ម៉ាកហុងដា សេ៩០ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ1B-0491។

ប្រភពបានបន្តថា កាលពីល្ងាចថ្ងៃទី៦ ខែមករា ឆ្នាំ២០១៣ ជនរងគ្រោះបានយកម៉ូតូ ទុកនៅ
ក្បែរផ្ទះ ដោយដាក់ឲ្យកូនដេកសិន ក្រោយមកក៏មកយកម៉ូតូទុកដាក់ ស្រាប់តែមិនឃើញម៉ូតូ
រួចក៏រត់រក ប្រទះឃើញម៉ូតូដែលជនរងគ្រោះ កំពុងបណ្តើរនៅខាងជើងផ្ទះ ប្រហែលជា ៣០
ម៉ែត្រ ពេលនោះជនរងគ្រោះ ក៏បានស្រែកឆោឡោ ឡើងហើយ បានទៅដណ្តើមម៉ូតូពីជន
សង្ស័យ តែជនសង្ស័យដណ្តើមម៉ូតូ ជាមួយជនរងគ្រោះ មិនព្រមឲ្យនោះទេ ដោយសារតែ
ប្រជាពលរដ្ឋ នៅជិតខាងបំភ្លឺ ភ្លើងពិលចំច្រើនគ្នា ទើបជនសង្ស័យរត់ចេញពីម៉ូតូ បន្ទាប់ពីជន
រងគ្រោះដណ្តើមម៉ូតូបានហើយ ក៏បានបណ្តើរយកទៅទុកក្នុងផ្ទះ ពេលនោះជនសង្ស័យ បាន
តាម ទៅពីក្រោយបោចសក់ជនរងគ្រោះ ទាញចេញក្រៅផ្ទះ ថែមទាំងគំរាមឲ្យទៅប្តឹងនគរបាល
បើសិនជាមិនប្តឹង គេនឹងដុតផ្ទះចោលជាមិនខាន លុះដល់ព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០១៣ ជន
រងគ្រោះក៏ប្តឹងឲ្យនគរបាល ឃាត់ជនសង្ស័យ និងចាត់ការទៅតាមផ្លូវច្បាប់ ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបាននគរបាលស្រុកស្អាង កសាងសំណុំរឿង បញ្ជូនមកកាន់ ស្នងការ
ដ្ឋាន ដើម្បីចាត់ការទៅ តាមនីតិវិធីនៃច្បាប់៕

ប្រភព ៖ DAP