CamNews

ភ្ញៀវទេសចរ ២០ រូប ធ្លាក់ចូលទឹកទន្លេ បន្ទាប់ពីបាក់ក្រឡាប់ស្ពាន មួយកន្លែង

អន្តរជាតិ ៖  បើយោងតាមសេចក្តីរាយការណ៍ព័ត៌មាន ​ ពីទីភ្នាក់ងារគេហទំព័របរទេស china-
daily  ដែលទើបតែបានចេញផ្សាយកាលពីប៉ុន្មានម៉ោងមុននេះ បានគូសបញ្ជាក់អោយដឹងថា
យ៉ាងហោចណាស់ ភ្ញៀវទេសចរពី​ ១៥ ទៅ ២០ នាក់ ត្រូវបានជូយសង្គ្រោះ ខណៈពេលដែល
ពួកគេ បានធ្លាក់ចូលទៅក្នុងទន្លេ បន្ទាប់ពីស្ពានដែលត្រូវបានផ្អាកប្រើជាបណ្តោះអាសន្នមួយ
ដាច់ក្រឡាប។

លើសពីនេះទៅទៀត  ប្រភពសារព័ត៌មានដដែលបន្ថែមអោយដឹងថា  ឧបទ្ទេវហេតុមួយនេះ
បានកើតឡើងកាលពីរាត្រីថ្ងៃពុធ យប់មិញនេះ នៅឯភាគកណ្តាលប្រទេសចិន ពោលគឺនៅ
ក្នុងខេត្ត Hunan ។

ដោយឡែក  មិនមានរបាយការណ៍ណាមួយបញ្ជាក់ថា  មានក្រុមមនុស្សបាត់បង់អាយុជីវិត
នោះទេ បន្ទាប់ពីបានកើតមានឡើងនូវឧបទ្ទេវហេតុចៃដន្យ បាក់ក្រឡាប់ស្ពានមួយនេះ និង
ទម្លាក់ភ្ញៀវទេសចរចូលទៅក្នុងទឹកទន្លេជម្រៅប្រមាណជាង ១ ម៉ែត្រ៕

ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ chinadaily