អាហ្វិ្រក៖ តាមការអោយដឹងពីក្រុមអ្នកវិទ្យាសាស្រ្ដ នៃសហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ
ថា កូនសត្វដាយណូស័រដ៏ចម្លែកមួយ ត្រូវបានគេរកឃើញក្នុងព្រៃមួយ នៅឯប្រទេសអាហ្វ្រិក
ខាងត្បូង។

តាមការអោយដឹងពីលោក Paul Sereno សាស្រ្ដាចារ្យនៃសាកលវិទ្យាល័យ Harvard សហ
រដ្ឋអាមេរិក បានអោយដឹងថា កូនសត្វដាយណូស័រចម្លែកនោះ គឺមានឈ្មោះថា Pegomasax
africanus ដែលតាមពិតទៅ សត្វនេះត្រូវបានគេរកឃើញតាំងពីឆ្នាំ ១៩៦០ ម្លេះ ហើយទើប
តែពេលថ្មីៗនេះ ក្រុមអ្នកវិទ្យាសាស្រ្ដ បានយកលលាដ៍ក្បាលរបស់វា មកធ្វើការពិសោធន៍ជា
ថ្មី។

ការពិសោធន៍ បានបង្ហាញថា សត្វដាយណូស័រនេះ គឺមានប្រវែងដងខ្លួនប្រហែល ២feets
មានរោមដូចសត្វកាំប្រម៉ា ចង្កូមវែងៗមុតស្រួច និងមានទំងន់ប្រហាក់ប្រហែលទៅនឹងសត្វ
ឆ្មាដែលយើងចញ្ចឹមក្នុងផ្ទះរាល់ថ្ងៃ។ ការបង្ហាញលលាដ៍ក្បាលពីសត្វនេះដដែល គឺថា វាជា
សត្វដែលធា្លប់មានជីវិតរស់រាន នៅលើផែនដីយើងតាំងពី ២០០ លានឆ្នាំមុនម្លេះ។

យោងតាមការពិសោធន៍ ក៏ដូចជាការសន្និដ្ឋានរបស់ ក្រុមអ្នកវិទ្យាសាស្រ្ដ បានអោយដឹង
ថា រយៈដ៏យូរខាងមុខទៀត ពពួកសត្វទាំងអស់នេះ នឹងអាចកើតមានឡើងលើភពផែនដី
យើងសារជាថ្មីទៀត។ នេះជាវីដេអីក្លីបដែល បង្ហាញពីទំរង់នៃលលាដ៍ក្បាលកូនសត្វដាយ
ណូស័រនោះ សូមចុចដើម្បីមើល៕

<object width="450" height="400" data="http://www.youtube.com/v/J3xhw6IX2Fg&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/J3xhw6IX2Fg&rel=1" /></object>

ដោយ៖ រក្សា
ប្រភព៖ dailymail