ភ្នំពេញ៖ តំបន់អង្គរវត្តជាប់លេខ ២ជាតំបន់ដែលអ្នកប្រើប្រាស់ចូលទស្សនាតាម Google Street View បន្ទាប់ពីលេខ១ ធ្លាក់ទៅលើទីក្រុងប៉ារីសប្រទេសបារាំង ដែលអ្នកប្រើប្រាស់ពេញនិយមច្រើនចូលទៅទស្សនាច្រើនជាងគេបំផុត។ លោក Michael Nelson តំណាងក្រុមហ៊ុន Google ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក អះអាងប្រាប់រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា លោកខៀវ កាញារីទ្ធ។

ទីភ្នាក់ងារសារព័ត៌មានជាតិកម្ពុជា (AKP) បានចុះផ្សាយថា ក្នុងជំនួបពិភាក្សាការងារជាមួយរដ្ឋមន្រ្ដីក្រសួងព័ត៌មាន កាលពីរសៀលថ្ងៃទី០១ខែតុលាឆ្នាំ២០១៤ លោក Michael Nelson បាន លើកឡើងថា បច្ចុប្បន្ននេះក្រោយពីការរៀបចំធ្វើផែនទី និង ការថតកន្លែងសំខាន់ៗដាក់នៅក្នុងប្រព័ន្ធ Google បង្ហាញឱ្យឃើញថា តំបន់ដែលមានប្រជាប្រិយភាពខ្លាំងជាងគេទី១ គឺទីក្រុងប៉ារីស, ទី២តំបន់ អង្គរវត្ដ និង ទី៣ មហាជ្រលងនៅ សហរដ្ឋអាមេរិក ដែលកាលពីមុនកន្លែង នេះបានទទួលការគាំទ្រទី២ នៅក្នុង Google ។

លោកបន្ដថា «ឥឡូវនេះ តំបន់អង្គរវត្ដរបស់ប្រទេសកម្ពុជា បានក្លាយទៅជាកន្លែង ដែលមានប្រជាប្រិយភាព ខ្លាំងជាងគេ ក្នុងចំណោមអ្នកប្រើប្រាស់ផែនទី Google Street Viewនៅទូទាំងពិភពលោក»។

លោកលើកឡើងថា ការប្រើប្រាស់ផ្នែកបច្ចេកវិទ្យាព័ត៌មាននៅ ក្នុងប្រទេសកម្ពុជាមានការរីកចម្រើន ពិសេសក្រុមយុវជន ដែល ផែនទី Google បានបើកដំណើរការ និង បានថតនៅតាមទីប្រជុំជន និង ទីក្រុងធំៗជាច្រើន ព្រមទាំងបន្ដការងារនៅតាមកន្លែងសំខាន់ជា ច្រើនទៀត ។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានសម្ដែង សេចក្ដីរីករាយចំពោះក្រុមហ៊ុន Google ដែលរៀបចំផែនទី និង ថតរូប ភាពក្នុងកន្លែងសំខាន់ៗ នៅក្នុងប្រទេសកម្ពុជា ដាក់ក្នុងផែនទី Google ហើយផ្ដល់ឱកាសឱ្យមាន ការប្រើប្រាស់ប្រព័ន្ធអ៊ិនធឺណែត ព្រោះថា ប្រព័ន្ធអ៊ិនធឺណែតបានចូលរួម ចំណែកយ៉ាងច្រើន ដល់ការអភិវឌ្ឍផ្នែក បច្ចេកវិទ្យានៅក្នុងសង្គមកម្ពុជា។

លោករដ្ឋមន្រ្ដីលើកឡើងថា សព្វថ្ងៃនេះនៅកម្ពុជា តួលេខធម្មតាចំពោះកម្រិត ដែលអ្នកប្រើប្រាស់ អ៊ិនធឺណែតមាន ចំនួន១០ភាគរយ ប៉ុណ្ណោះនៅក្នុងការចុះបញ្ជី ប៉ុន្ដែការពិតចំនួន អ្នកប្រើប្រាស់ពិតប្រាកដ មានច្រើនជាងនេះ ដោយសារបច្ចុប្បន្ននេះ ប្រជាជនកម្ពុជាសរុបមាន ប្រមាណជាង១៤លាននាក់ ក្នុងនោះអ្នកប្រើប្រាស់ លេខទូរស័ព្ទមាន រហូតដល់១៩លានលេខ ដែលភាគច្រើនចំពោះយុវជន ដូច្នេះឃើញ ថា បើនិយាយអំពីចំនួនអ្នកដែលប្រើប្រាស់អ៊ិនធឺណែតនោះគឺមានចំ នួនច្រើនជាង ការចុះបញ្ជី ពិសេសប្រព័ន្ធទូរស័ព្ទស្មាតហ្វូនដែល អនុញ្ញាតឱ្យប្រើប្រាស់ផ្ទាល់ជាមួយនឹងអ៊ិនធឺណែត៕

បញ្ជាក់ ៖ ដើម្បីងាយស្រួល ក្នុងការទស្សនា ប្រាង្គប្រាសាទអង្គរវត្ត តាមរយៈ Google Street View ទស្ស និកជនទាំងអស់គ្នា អាចចូលទៅ គេហទំព័រដើម Google រួចធ្វើការស្រាវជ្រាវ នូវពាក្យគន្លឺះ Angkor Wat Google Street View ជាការស្រេច នោះលទ្ធផល នឹងស្តែងចេញឡើង ជាមួយនឹងតំណភ្ជាប់ (Link) ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល