ភ្នំពេញ៖ កាលពីថ្ងៃទី៧ ខែមេសាឆ្នាំ២០១៥ នៅព្រលានយន្តហោះ អន្តរជាតិភ្នំពេញ គេឃើញវត្តមានតារាចម្រៀង ស្រីល្បីឈ្មោះ ផ្នែកចម្រៀងមនោសញ្ចេតនា អ្នកនាង កែវ ច័ន្ទសម្ផស្ស បានអូសវ៉ាលីសឡើងយន្តហោះ ចេញទៅ សហរដ្ឋអាមេរិកស្ងាត់ៗ ដោយគ្មានវត្តមានតារាល្បីណា រួមដំណើរជាមួយនាងឡើយ ។

បើតាមរូបថត ជាច្រើនសន្លឹក ដែលតារាចម្រៀងសំឡេងផ្អែម អ្នកនាង យ៉ុង ច័ន្ទកណ្ណិកា បង្ហោះនៅលើបណ្តាញទំនាក់ ទំនងសង្គម Facebook ផ្ទាល់ខ្លួន បានសរឲ្យឃើញថា «បងស្រីជីដូនមួយរបស់នាង គឺអ្នកនាង កែវ ច័ន្ទសម្ផស្ស បាន ត្រៀមខ្លួនរួចជាស្រេច ក្នុងការឡើងយន្តហោះ ចាកចេញពីប្រទេសកំណើត ធ្វើដំណើរ ចេញទៅសម្តែង នៅអាមេរិក កាលពីថ្ងៃទី៧ ខែមេសា ម្សិលមិញនេះ» ។

អតីតតារាចម្រៀង ប្រចាំផលិតកម្ម រៃមាស អ្នកនាង កែវ ច័ន្ទសម្ផស្ស ត្រូវបាន Sponsor ធានាយកទៅសម្តែងជូនបង ប្អូនប្រជាពលរដ្ឋខ្មែរ ដែលរស់នៅលើទឹកដីសម្បូរដុល្លារ នៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ ដោយសំបុត្រ ចូលទស្សនា គឺមានតម្លៃ២៥ដុល្លារ ។ ប៉ុន្តែទាក់ទងទៅ នឹងដំណើរត្រឡប់ ពីការសម្តែងរបស់តារារូបនេះ គឺមិនត្រូវ បានគេទម្លាយឲ្យដឹងឡើយ ព្រោះថា ការចេញទៅសម្តែងនៅក្រៅប្រទេសរបស់នាង មើលទៅស្ងាត់ៗ ចង់ទៅក៏ទៅ ចង់មកក៏មក មិនដែលខ្វល់ នឹងបណ្តាញសារព័ត៌មាន ឬក៏ប្រកាសប្រាប់មហាជនឡើយ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល