CamNews

រថយន្ដបុកម៉ូតូ នៅកណ្ដាលស្ទឹង បុរស ម្នាក់ដាច់ ជើងទាំងពីរ តែនៅរស់

កណ្ដាល ៖ បុរសម្នាក់ត្រូវ ដាច់ជើងទាំង ពីរពេលកំពុងជិះម៉ូតូ ក៏ត្រូវរថយន្ដមួយគ្រឿង បុកនិងកិន កាលពី វេលាម៉ោង១២និង៥០ នាទីរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្ថិតនៅតាមបណ្ដោយ ផ្លូវជាតិលេខ២ ចន្លោះ គីឡូម៉ែត្រលេខ២៣-២៤ ក្នុងភូមិបុនណា ឃុំព្រះពុទ្ធ ស្រុកកណ្ដាលស្ទឹង ខេត្ដកណ្ដាល។

ជនរងគ្រោះបើទោះ បីរូបគាត់ដាច់ជើង ទាំងពីរ ប៉ុន្ដែអាចនៅមានដង្ហើមហើយត្រូវ សមត្ថកិច្ចនិង ប្រជាពលរដ្ឋ ជួយដឹកយកទៅ សង្គ្រោះនៅមន្ទីរពេទ្យ ដោយឡែកអ្នកបើក រថយន្ដបង្ក រត់គេចខ្លួន ដោយសុវត្ថិភាព ។

អធិការនគរបាលស្រុកកណ្ដាលស្ទឹង លោក ម៉ែន ច័ន្ទរិទ្ធ បានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ថោង រតនា អាយុ៣១ឆ្នាំ រស់នៅភូមិបោះ អង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ។ ដោយឡែកអ្នកបើករថយន្ដបង្ក មិនស្គាល់ អត្ដសញ្ញាណនោះឡើយ ពីព្រោះក្រោយ ពេលកើតហេតុ បានបើកទ្វាររថយន្ដរត់គេច ខ្លួន ដោយសុវត្ថិភាព ។

លោកម៉ែន ច័ន្ទរិទ្ធ បានបញ្ជាក់ថា មុន ពេលកើតហេតុ ជនរងគ្រោះបើកម៉ូតូម៉ាក ហុងដាគុបជ្រុង ពណ៌ខៀវ ពាក់ស្លាកលេខ កណ្ដាល 1R-1208 តាមបណ្ដោយផ្លូវជាតិ លេខ២ ក្នុងទិសដៅពីជើងទៅត្បូង ស្រាប់តែ ដល់ចំណុចកើតហេតុ ក៏ត្រូវរថយន្ដម៉ាក ហ៊ីណូ ប្រភេទបែន ពណ៌ខៀវ ពាក់ស្លាក លេខ ភ្នំពេញ 3B-4732 បុករួចហើយកិន ពីលើជនរងគ្រោះ បណ្ដាលឱ្យដាច់ជើងទាំង ពីរត្រឹមជង្គង់មើល ទៅគួរឱ្យ អាណិតអាសូរ យ៉ាងខ្លាំងធ្វើឱ្យជនរងគ្រោះក្លាយជាមនុស្សពិការអស់មួយជីវិត។

លោកអធិការបានបន្ដថា ក្រោយកើត ហេតុ អ្នកបើករថយន្ដបានបើកទ្វាររត់គេច ខ្លួន ដោយសុវត្ថិភាព ដោយឡែកជនរងគ្រោះ វិញ ត្រូវដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ដើម្បីធ្វើការសង្គ្រោះបន្ទាន់ រីឯ រថយន្ដនិងម៉ូតូ ដែលរងការខូចខាតស្ទើរទាំងស្រុងនោះ ត្រូវ បានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការ ដ្ឋាននគរបាល ដើម្បីដោះស្រាយបន្ដទៀត។

8រថយន្ដហាយឡេនឌ័រ បុកម៉ូតូរឺម៉ក ដឹកបន្លែស្លាប់ម្នាក់

ដោយឡែកកាលពីវេលាម៉ោង ៥ និង ៥០ នាទីព្រឹកទាបភ្លឺថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៤ ស្ថិតនៅលើ កំំណាត់ផ្លូវជាតិលេខ៤ មុខភូមិ ព្រៃរកា ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្ដ កណ្ដាល មានករណី គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងផងដែរ រវាងរថយន្ដហាយឡេន ឌ័រ បុកជាមួយម៉ូតូរឺម៉កដឹកបន្លែ បណ្ដាលឱ្យ ម្ចាស់ម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

មន្ដ្រីនគរបាលស្រុកអង្គស្នួល បានបញ្ជាក់ ថា ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតខាង លើនេះ ឈ្មោះមៀច សុខជាតិ អាយុ២៣ឆ្នាំ រស់នៅភូមិត្រញំងធំ ឃុំស្រង៉ែ ស្រុកព្រៃឈ ខេត្ដកំពង់ចាម រីឯអ្នកបើករថយន្ដរត់គេច ខ្លួននោះ ត្រូវបានសមត្ថកិច្ចប្រាប់ថា ឈ្មោះមុំ ផល្លី ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិ រលោង សង្កាត់សុពណ៌ទេព ក្រុងច្បារមន ខេត្ដកំពង់ស្ពឺ ។

សមត្ថកិច្ចបានឱ្យដឹងទៀតថា មុនពេល កើតហេតុជនរងគ្រោះបានបើកម៉ូតូក្នុងទិស ដៅពីលិចទៅកើត ស្រាប់តែត្រូវរថយន្ដហាយ ឡេនឌ័រ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2M-4031 បណ្ដាលឱ្យជនរងគ្រោះស្លាប់ ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។

ក្រោយកើតហេតុទាំងរថយន្ដនិងម៉ូតូរបស់ ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចយកទៅរក្សា ទុកនៅអធិការ ដ្ឋាននគរបាលស្រុកអង្គស្នួល រងចាំការដោះស្រាយបន្ដទៀត ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល