កុំព្យូទ័រយួរដៃនេះមានឈ្មោះថា Qosmio F750 ដែលជាផលិតផលប្រណិតមួយទៀតរបស់
Toshiba នឹងត្រូវបានបំពាក់នូវអេក្រង់ប្រភេទ 3D ដោយមិនចាំបាច់ប្រើវ៉ែនតាជំនួយនោះទេ
ដោយឡែកចំពោះរចនាសម្ព័ន្ធនៃប្រព័ន្ធដំណើរការខាងក្នុងវិញ Qosmio F750 នេះក៏មិនធ្វើ
អោយអ្នកប្រើប្រាស់ខកបំណងនោះឡើយ។
Laptop Qosmio F750 របស់ Toshiba នេះប្រើប្រាស់អេក្រង់មានទំហំ ១៥,៦អ៊ីង resolution
Full HD ១.៩២០ x ១.០៨០pixel, ប្រើប្រាស់ Chip Intel Core i7 ,Card ក្រាហ្វិកប្រភេទ Nvidia
GeForce GT 540M, Hard drive ទំហំ ៦៤០GB, RAM ៦GB និង Speaker ប្រភេទ Harmon
Kardon សម័យទំនើប និងមានរន្ធភ្ជាប់ USB 3.0 និង Blu-ray។ អ្វីដែលជាចំណុចគួរអោយ
ចាប់អារម្មណ៍មួយទៀតរបស់កុំព្យូទ័រនេះ គឺម៉ាស៊ីនអាចធ្វើការបង្ហាញបានទាំងរូបភាពក្នុង
ទំរង់ 2D និង 3D នៅក្នុងពេលតែមួយទៀតផង។ Laptop ថ្មីរបស់ Toshiba នេះក៏មានបំពាក់
នូវប្រព័ន្ធ webcam វ័យឆ្លាត ដែលជួយក្នុងការចាប់យកទីតាំង និងសកម្មភាពនៃផ្ទៃមុខរបស់
អ្នកប្រើប្រាស់ដើម្បីបង្កើតជារូបភាពក្រោមទំរង់ជា 3D និងអាចមើលបានក្នុងទីតាំងផ្សេងៗគ្នា
ជាច្រើន និងមានបំពាក់នូវបច្ចេកវិទ្យាបំលែងពីទំរង់ 2D ទៅជាទំរង់ 3D ផងដែរ។
ប្រភព៖ Vnexpress
ដោយ៖ រស្មី