បន្ទាប់ពីបាន សំដែងនៅក្នុងកម្មវិធី នៃការបិទ ការប្រកួត World Cup 2014 ដែលបានធ្វើអោយ កោតសរសើរជាខ្លាំង រួចមក Shakira មានព័ត៌មានថ្មី មួយដ៏ភ្ញាក់ផ្អើល ទៀតហើយ ។

បើយោងតាម សារព័ត៌មានរបស់ កូឡុំប៊ី ដែលជាប្រទេស កំណើតរបស់នាង បានអោយដឹងថា Shakira និង Pique ត្រៀមនឹងក្លាយជា ឱពុកម្តាយ កូនទី ២ ទៀតហើយ ។ សារព័ត៌មានដែល បានចុះផ្សាយរឿងនេះ មានឈ្មោះថា Caracol Noticias បានផ្សាយថា Shakira មានផ្ទៃពោះ ៣ ខែទៅហើយ ដែលគេបានដឹងថា នាងបានលេបថ្នាំ ការពារគភ៌ និងថ្នាំជំនួយអាហារ រូបត្ថម្ភ ។

សារព័ត៌មានទាំងឡាយ កំពុងតែព្យាយាម ទាក់ទងជាមួយនិង អ្នកទាំង ២ តែទាំង Shakira និង Pique សុទ្ធតែមិនទាន់ មានអ្នកចេញមុខ មកនិយាយអំពី រឿងនេះឡើយ ។ គួរបញ្ជាក់ផងដែរថា Shakira និង Pique សម្រាលកូនទី ១ មានឈ្មោះថា Milan នៅក្នុងខែមករា ២០១៤ នេះ ៕

ប្រែសម្រួល ៖ លីលី
ប្រភព ៖ foxnews