តាកែវ ៖ មានករណីបាក់អគារ រោងចក្រមួយកន្លែង មិនទាន់ដឹងពីមូលហេត ស្ថិតក្នុងភូមិឃ្លាំង សម្បត្តិ ឃំុពត់ស ស្រុកបាទី ខេត្តតាកែវ កាលពីវេលាម៉ោងប្រមាណ៩ព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៤ ។

សមត្ថកិច្ចបានឲ្យដឹងថា រោងចក្រដែលបាក់នេះ មានឈ្មោះគីស៊ីនកូ តាមបណ្តោយផ្លូវជាតិលេខ២ ។

យ៉ាងណាក៏ដោយ សមត្ថកិច្ចកំពុងជួយអន្តរាគមន៍ នៅកន្លែងកើតហេតុ ហើយបានអះអាងថា មានកម្មករ៥នាក់ បានរងរបួស ។

ប្រភពព័ត៌មានបានឲ្យដឹងថា ក្នុងចំណោមជនរងគ្រោះទាំង៥នាក់ គឺមាន២នាក់រងរបួសធ្ងន់ផងដែរ ។

សមត្ថកិច្ចបានអះអាងថា ការបាក់អគាររោងចក្រខាងលើនេះ គឺបាក់មួយផ្នែកខាងដេរនិងផុត ហើយពេលនេះ សមត្ថកិច្ចកំពុងតែជួយអន្តរាគមន៍ ។

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល