ភ្នំពេញ៖ នៅក្នុងឱកាសថ្ងៃទិវានៃក្តីស្រឡាញ់ (Valentine's Day) ឈានចូលមកដល់នៅថ្ងៃទី១៤ ខែកុម្ភៈខាងមុខ នេះគេសង្កេតឃើញថា ពិធីការិនីចាស់វស្សា អ្នកនាង យុគ ចិន្តា បានសរសេរនៅលើ បណ្តាញទំនាក់ទំនងសង្គម Facebook ផ្ទាល់ខ្លួនរបស់នាងបង្ហាញឲ្យដឹងថានាងបើកលក់ផ្កានៅក្នុងហាង អម ដើម្បីអបអរថ្ងៃបុណ្យនៃក្តីស្រឡាញ់ ខណៈដែលតរ្រូវបានគេដឹងថា នាងតែងតែបើកលក់ផ្កាក្នុងទិវានេះ ជារៀងរាល់ឆ្នាំ។

តារាស្រីដែលមានឈ្មោះល្បី និងមានឥទ្ធិពល ប្រចាំស្ថានីយទូរទស្សន៍ ស៊ីធីអ៊ីន អ្នកនាង យុគ ចិន្តា គឺជាតារាមួយដួង ដែលទទួលបានភាពជោគជ័យទាំងក្នុងសិល្បៈ និងមុខជំនួញជាបន្តបន្ទាប់ហើយនាងក៏ជាមនុស្សស្រីម្នាក់ដែលមានការ មមាញឹកច្រើនផងដែរ ប៉ុន្តែបើទោះជានាង មានការរវល់ជាមួយការងារច្រើន ស្ទើរតែរកពេលសម្រាកគ្មានក៏ដោយក៏នាង នៅតែឆ្លៀតពេលបង្កើន មុខរបររកចំណូលបន្ថែម ក្នុងថ្ងៃបុណ្យនៃក្តីស្រឡាញ់នេះដែរ ។

ថ្មីៗនេះ ពិធីការិនីសំឡេងផ្អែម យុគ ចិន្តា បានសរសេរបង្ហោះ នៅលើបណ្តាញទំនាក់ទំនង សង្គម Facebook ផ្ទាល់ ខ្លួននាងថា “ រីករាយថ្ងៃនៃក្តីស្រឡាញ់ ហាងអមរចនាម៉ូត មានលក់ផ្កាស្រស់ និងទទួលរចនាបាច់ផ្កាគ្រប់ម៉ូតនិងបាច់ ផ្កា ដែលច្នៃពីក្រណាត់សូត្រ សំរាប់ជាកាដូរពិសេស ជូនដល់អ្នកជាទីស្រឡាញ់ ហើយក៏មានសេវាកម្មដឹកជញ្ជូនដល់ ទីកន្លែង
ដូច្នេះ បើសិនជាមិត្តៗយុវវ័យ ចង់ដឹងថា នៅហាងលក់ផ្កា របស់ពិធីការិនី អ្នកនាង យុគ ចិន្តា មានភាពស្រស់ស្អាត ចម្រុះពណ៌ និងមានភាពខុសប្លែកគ្នា កម្រិតណាមានតែទស្សនា ជាមួយ ខេមញូវ ទាំងអស់គ្នា ៕

ផ្តល់សិទ្ធដោយ៖ ដើមអម្ពិល