CamNews

ចន ច័ន្ទលក្ខិណា កាក់កបនឹង​ចំណូល​ហាងសាឡន ខណៈអាជីព​សិល្បៈ​ក៏មមាញឹក​ក្នុងរដូវវស្សា

ភ្នំពេញ៖ ឈានចូលដល់រដូវវស្សា ជារដូវចាប់ផ្ដើមធ្វើស្រែចំការ និងដំណាំកសិកម្ម របស់បង
ប្អូនប្រជាកសិករ គឺជារដូវមួយដែលអ្នកសិល្បៈ ត្រូវសំរាកនៅផ្ទះ មិនសូវកាក់កបក្នុងការប្រមូល
ប្រាក់ដូចជារដូវប្រាំងទេ ។ សម្រាប់ពីធីមង្គលនានា ក៏ត្រូវបានកាត់បន្ថយ ចំណែកឯមុខរបរតុប
តែងកាយវិញ ក៏កាន់តែរយាល មិនសូវសម្បូរអតិថិជន ដូចកាលពីរដូវប្រាំងឡើយ ។ ខុសពី
ហាងដ៏ទៃ ហាងតុបតែងកាយ របស់តារាសម្ដែងជើងចាស់ ច្រើនវស្សា ចន ច័ន្ទលក្ខិណា ដែល
មានឈ្មោះថា "ចន ច័ន្ទសាឡន" បែរជាមានភ្ញៀវណែនពេញៗហាង ពិសេសថ្ងៃចុងសប្ដាហ៍
ធ្វើឲ្យនាងសើមមាត់មិនតិចទេ។

ប្រភពពីបុគ្គលិក ក្នុងហាងបាននិយាយថា ពិតជារវល់ខ្លាំងណាស់ ថ្ងៃខ្លះពួកគេធ្វើការ តាំងពី
ព្រឹករហូតដល់យប់ ទើបអស់ភ្ញៀវ ភ្ញៀវមានទាំងអ្នកសិល្បៈ រហូតដល់អ្នកធម្មតា និងលោក
ស្រីអន្ទ្រើសៗខ្លះ ដែលក្នុងហាងមានបំរើរសេវាកម្ម តាំងពីចុងជើង រហូតចុងសក់។ ភ្ញៀវភាគ
ច្រើនពេញចិត្តពេញថ្លើម ជាមួយហាងរបស់បងមុំ ជាខ្លាំង ដោយសារតែផាត់មុខ បានលឿន
ហើយស្អាតជាងហាងដ៏ទៃ ចំណែកតំលៃវិញគួរសម មិនថ្លៃពេក ក៏មិនថោកពេក ។ សម្រាប់
អ្នកសិល្បៈ គឺពេលខ្លះមិនយកប្រាក់ទេ តែពេលខ្លះ ក៏យកបើទៅកម្មវិធីក្រៅផ្លូវការ។

ចំណែកឯភ្ញៀវ ដែលបានទៅប្រើប្រាស់សេវាតុបតែងកាយនៅ ចនច័ន្ទ សាឡន បាននិយាយ
ថា មិននឹកស្មានថា សេវាកម្មហាងនេះល្អដល់ម្លឹងទេ ព្រោះវាលឿនស្អាត មិនរង់ចាំយូរ ហើយ
មានតំលៃសមរម្យទៀតផង ។ ប្រភពនិយាយថា ចនច័ន្ទពូកែរកស៊ីណាស់ ខុសពីសិល្បការី
ដ៏ទៃ ដែលចូលចិត្តកាប់ឆៅៗ តែនៅហាងចនច័ន្ទ គឺល្អមិនត្រឹមតែអាចរក្សាអតិថិជនចាស់ទេ
ថែមទាំងអូសទាញ អតិថិជនថ្មីជាហូរហែ ។

ម្ចាស់ហាងសាឡន ដ៏ស្រស់សោភា ក្រមុំមិនដូរ អ្នកនាង ចន ច័ន្ទលក្ខិណា បាននិយាយប្រាប់
LookingTODAY ឲ្យដឹងថា ខែនេះ ហាក់ស្ងាត់បន្តិច តែមិនស្ងាត់ពេកទេ ព្រោះកម្មវិធីសិល្បៈ
នៅតែមានជាហូរហែ អតិថិជនក៏មិនបាត់ទៅណាដែរ ។ នាងបន្តថា មិនទាន់មានគំរោងពង្រីក
ហាងទេ ព្រោះដូចសព្វថ្ងៃនេះ ដំណើរល្អហើយ ។ចំណែកអាជីពសិល្បៈនាងវិញ ក៏មមាញឹក
មិនតិចទេ ព្រោះត្រូវដើរម៉ូដតាមខេត្តជាច្រើន នឹងជាពិធីការីនី ក្នុងកម្មវិធី របស់ស្ថានីយទូរ
ទស្សន៍ បាយ័ន និងត្រូវទៅសម្ដែងក្នុងកម្មវិធីរបស់ លោក ហ្វៃ សំអាង នៅប៉ុស្ដិ៍អប្សរាទៀត។

អ្នកនាង ចន ច័ន្ទលក្ខណា ហាក់ទទួលជោគជ័យ ក្នុងមុខអាជីពសំអាងកាយនេះជាខ្លាំង បន្ទាប់
ពីហាងរបស់ចែមុំមីកាហ្សា ត្រូវដួលរំ ។ អ្នកនាងត្រូវបានរំខានចិត្ត ដោយសារតែសារព៌ត័មាន
ក្នុងស្រុកមួយចំនួន ចេះតែចាក់ដោត ដេញដោល រឿងប្ដីប្រពន្ធនាង ថាបែកបាក់មិនឈប់ឈរ
ខណៈដែលអ្នកនាង និងស្វាមីស្រលាញ់គ្នាស្ទើរលេបទៅហើយ។ មហាជនខ្លះយល់ថា ប្ដីប្រពន្ធ
បើរវល់តែឱបក្រសោបគ្នាពេក មិនដឹងបានអីស៊ីទេ ពេលខ្លះដើរបែកគ្នារកស៊ី ក៏ប្រសើរជាងនៅ
ក្បែរគ្នាដែរ។

ក្រៅពីជាអ្នកសិល្បៈ ដែលមានចរឹកថ្លៃថ្នូរ មិនវាយឫកជាប្រពន្ធល្អ ជាថៅកែហាងដ៏ជោគជ័យ
នាងក៏ជាអ្នកម្ដាយដ៏ល្អម្នាក់ ថ្វីដ្បិតតែមិនសូវមានពេលនៅក្បែរកូនស្រីនាងពិតមែន តែនាង
បានអប់រំកូនក្លាយជាក្មេង មានសុជីវធម៌គួរឲ្យស្រលាញ់ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល