ឃាតកម្មដ៏សាហាវ កាលពីយប់ថ្ងៃទី ២០ កាក្កដា កន្លងទៅ នៅរោងកុន ក្នុងតំបន់ Colorado
អាមេរិក បានធ្វើអោយមនុស្សជាច្រើនភ័យខ្លាច និងនាំគ្នាទិញកាំភ្លើងការពារខ្លួន កាន់តែច្រើន
ឡើងៗ។

ក្រោយពីឃាតករ James Holmes អាយុ ២៤ឆ្នាំ បានបាញ់សម្លាប់មនុស្ស ១២នាក់ និងធ្វើអោយ
៥៨ នាក់ផ្សេងទៀត រងរបួស អ្នកស្រុកជាច្រើន ក្នុងតំបន់ បាននាំគ្នាមកទិញកាំភ្លើង ដើម្បីការ
ពារខ្លួន។ ចំនួនអ្នកមកទិញកាំភ្លើង បានកើតឡើងយ៉ាងច្រើន បន្ទាប់ពីមានអំពើឃាតកម្មនោះ
បានកើតឡើង។

ទំព័រ Denver Post បានរាយការណ៍ថា រយៈពេល ៣ថ្ងៃ ក្រោយពីមានអំពើឃោរឃៅនោះ ស្ថាប័ន
ស៊ើបអង្កេត Colorado បានពិនិត្យទៅលើ អ្នកមកទិញអាវុធ ចំនួន ២,៨៨៧ នាក់ គឺកើនឡើង ៤៣% បើធៀបនឹងសប្ដាហ៍មុន និង ៣៩% ធៀបនឹងរយៈពេលដូចគ្នានេះ កាលពីឆ្នាំទៅ។

គួរបញ្ជាក់ថា ឈ្មោះ James ត្រូវបាននាំខ្លួនឡើងតុលាការជាលើកដំបូង កាលពីថ្ងៃទី ២៣ កន្លង
ទៅ។ បុរសនេះ អាចនឹងត្រូវទទួលទោសប្រហារជីវិត។ សវនាការជាផ្លូវការនឹងត្រូវបានធ្វើឡើង
នៅថ្ងៃទី ៣០ កាក្កដាខាងមុខ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ DT