CamNews

និស្សិតសាលាច្បាប់ និស្សិតសាលា កុសុមៈ និងយោធា ៣នាក់ចូលអុកឡុក វិទ្យាល័យ ផ្សារដើមថ្កូវ

ភ្នំពេញ ៖ មនុស្ស ចំនួន៣នាក់ ដែលជា មិត្ដភក្ដិនិងគ្នា ម្នាក់អះអាងថា ជានិស្សិត ផ្នែកធនាគារ នៅ សាកលវិទ្យាល័យភូមិនីតិ សាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច (សាលា ច្បាប់) ម្នាក់អះអាងថា ជានិស្សិតនៅ វិទ្យា ស្ថានព្រះកុសុមៈ និងម្នាក់ទៀតអះអាងថា ជាមន្ដ្រីយោធា ត្រូវបានកម្លាំង នគរបាលប៉ុស្ដិ៍ ផ្សារដើមថ្កូវ ខណ្ឌ ចំការមន ចុះមកចាប់ខ្លួន ក្រោយពីទទួលបានសេចក្ដីរាយការណ៍ពីលោក គ្រូ នាយក នៃវិទ្យាល័យ ហ៊ុនសែន ប៊ុនរ៉ានី ផ្សារដើមថ្កូវ ដោយសារតែជនទាំង៣នាក់នេះ អាចចង់បង្ករឿងអ្វីមួយ នៅក្នុងសាលា ដោយសារតែពួកគេ មានអាការៈស្រវឹងនិងឈ្លោះប្រកែកនិយាយ ច្រង៉េងច្រង៉ាង ជាមួយនាយកសាលា ។

មន្ដ្រីនគរបាល ប៉ុស្ដិ៍ផ្សារដើមថ្កូវ បានឱ្យ ដឹងថា នៅវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ ២០១៣នេះ សមត្ថកិច្ចបានទទួលទូរស័ព្ទពីនាយកវិទ្យាល័យហ៊ុនសែនប៊ុនរ៉ានីផ្សារដើមថ្កូវថា មានមនុស្ស ប្រុស ៣នាក់ អាការៈស្រវឹង និងមានភាពច្រង៉េង ច្រង៉ាង ចូលទៅក្នុងបរិវេណសាលា ដែល អាចនាំឱ្យ មានបញ្ហាកើតឡើង ទើបសមត្ថកិច្ចសម្រេចឃាត់ខ្លួនពួកគេយកទៅសួរនាំ បន្ដទៀត នៅប៉ុស្ដិ៍នគរបាល ។

សមត្ថកិច្ចមូលដ្ឋានបានបន្ដថា ជនទាំង៣ នាក់នេះ ក្រោយពីការសួរនាំ ពួកគេបាន និយាយថា តាមពិត ទៅពួកគេគ្មានបំណង ចូលទៅអុកឡុក និងបង្ហបញ្ហានៅក្នុងសាលា នោះឡើយ ពោលគ្រាន់តែចង់ ទៅ ហូបមី ប៉ុណ្ណោះ ក្រោយពីត្រឡប់មកពីផឹកស្រានៅ ហាងសាមកុក ម្ដុំបឹងកេងកង ។

ប្រភពព័ត៌មានបានបន្ដថា ក្រោយពីពួក គេបានផឹកស្រារួចហើយ ដោយមានអាការៈ ស្រវឹងផងដែរនោះ ក៏នាំគ្នាចង់ចូលទៅហូបមី នៅក្នុងវិទ្យាល័យ ហ៊ុនសែន ប៊ុនរ៉ានីផ្សារដើម ថ្កូវ ប៉ុន្ដែមើលទៅដោយ មាន ភាពច្រង៉េង ច្រង៉ាង ទើបលោកនាយកសាលាសួរនាំ ហើយមិនឱ្យពួកគេចូលទៅក្នុងបរិវេណ សាលា ដោយសារតែមិនមែនជាសិស្សរៀន នៅក្នុងសាលា ហើយអាចបង្កបញ្ហាអ្វីមួយ ។

ក្រោយពីលោកនាយកសាលាបានហាម ពួកគេយ៉ាងដូច្នេះ ក៏កើតជារឿងឈ្លោះប្រ កែក ទើបលោកគ្រូ នាយកទ្រាំមិនបាន ក៏រាយ ការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ចុះទៅឃាត់ ខ្លួនតែម្ដង  ហើយពេល ដែល សមត្ថកិច្ចចុះ ទៅ ឃាត់ខ្លួន ជនទាំង៣នាក់ បានបញ្ចេញឫកពារ និងពាក្យសំដីបង្ក ជាទំនាស់ ជាមួយ សមត្ថកិច្ចទៀតផង ។

ក្រោយការសួរនាំរួចមក សមត្ថកិច្ចបាន បញ្ជាក់ថា  ជនទី១ ឈ្មោះចាន់ សុង អាយុ ២២ឆ្នាំ ជានិស្សិត ផ្នែកធនាគារ នៅសាលា ច្បាប់ ទី២ ឈ្មោះងួន ចាន់ពេជ្រ អាយុ២៤ ឆ្នាំ ជាមន្ដ្រីយោធា និងទី៣ កើត រស្មី អាយុ ២២ឆ្នាំ នៅនិស្សិតសាលាព្រះកុសុមៈ ។

ក្រោយពីការ សួរនាំរួចមក និងដោយសារ មិនបានបង្កបទល្មើសជាក់ស្ដែងនោះ សមត្ថកិច្ច បានឱ្យពួកគេ ធ្វើកិច្ច សន្យា រួចអប់រំអនុញ្ញាត ឱ្យត្រឡប់ទៅវិញ ៕

<object width="500" height="300" data="http://www.youtube.com/v/GddboRZdJlY&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/GddboRZdJlY&rel=1" /></object>

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល