ថ្មីៗនេះ នៅ ប៉េកាំង ប្រទេស ចិន ក្រុមហ៊ុន Motorola ទើបបានឧទ្ទេសនាមទូរស័ព្ទទំនើប
របស់ខ្លួនដែលមានឈ្មោះថា MT917 ជាមួយនឹងរូបរាងដ៏ស្ដើង ត្រឹមតែ ៨,៥mm ប្រើប្រាស់
អេក្រង់ HD រួមនឹងកាមេរ៉ា ដែលមានកម្រិតមេហ្គាភិសេល ខ្ពស់ជាង Nokia N8 ទៅទៀត។
ទូរស័ព្ទនេះមានកម្រាស់ប្រហាក់ប្រហែលនឹង Samsung Galaxy S II និងមានអេក្រង់ ៤,៥
inch និងកម្រិតរីសូលូសឹន 1.280 x 720 ភិសេល ដែលមានស្រទាប់ Gorilla Glass ជួយការ
ពារការកកិត ប៉ះទង្គិច និងឆូតបានយ៉ាងល្អផងដែរ។
ទូរស័ព្ទ MT917 នេះ ដំណើរការដោយ Android 2.3 និងបំពាក់ដោយ ប្រូសេស៊ើរ Dual core
ល្បឿន 1.2 GHz និង RAM 1 GB ។ ចំណែកខ្នងក្រោយរបស់ MT917 មានកាមេរ៉ា ដែលអាច
សកម្មភាពបែប Full HD និងភ្លើង flash LED ចំនួន ២ ទៀតផង។
ម៉ាស៊ីន MT917 នឹងត្រូវបានបំពាក់ software MotoCast ផ្ដាច់មុខ អនុញ្ញាតអោយដំណើរការ
កម្មវិធី synchronize data ជាមួយនឹងកុំព្យូទ័ររបស់អ្នក។
ផលិតផលនេះ ត្រូវបានដក់លក់ក្នុងខែធ្នូរ ឆ្នាំ ២០១១ ប៉ុន្ដែមកទល់នឹងពេលនេះ តម្លៃពិត
ប្រាកដរបស់ MT917 មិនទាន់ត្រូវបានគេបង្ហើបអោយដឹងនៅឡើយដែរ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ ecoustics