ភ្នំពេញ៖ គ្មានអ្នកណាម្នាក់ នឹកស្មានដល់សោះថា ថ្ងៃទី៤ ខែឧសភា ឆ្នាំ ២០១៣ នេះ គឺជាថ្ងៃខួប
កំណើតរបស់ តារាចម្រៀងមានវាសនាអភ័ព្វជាងគេ ក្នុងជីវិត គឺកញ្ញា ពៅ បញ្ញាពេជ្រ ដែលមហា
ជនគ្រប់ស្រទាប់វណ្ណៈ ទាំងអ្នកនៅក្នុងចង្កោមសិល្បៈ ក៏ដូចជាអ្នករស់នៅក្រៅវង្វង់សិល្បៈ តែងតែ
ឈឺឆ្អាលចង់ដឹង ពីស្ថានភាពជំងឺ និងសុខទុក្ខរបស់នាងជាពន់ពេកក្រៃ ក្នុងការរស់នៅប្រចាំថ្ងៃ។

ជាការពិតណាស់ ពិធីខួបកំណើតរបស់មនុស្សម្នាក់ៗ ជាពិសេសអ្នកសិល្បៈមានឈ្មោះល្បី គឺតែង
ត្រូវបានប្រារព្ធឡើងក្នុងទិដ្ឋភាពមួយ ប្រកបដោយភាពអធិកអធម ជួបជុំមិត្តភក្តិ ក្រុមគ្រួសារ ញាតិ
មិត្តជិតឆ្ងាយ សប្បាយអឺងកង ចំណាយរាប់ម៉ឺនដុល្លារ ក៏មិនស្ដាយដែរ ព្រោះពួកគេសុទ្ធសឹងតែ ជា
មនុស្សមានសំណាង មានកាយសម្បទារឹងមាំ គ្មានអ្វីត្រូវពិបាកក្នុងចិត្ត អង្គុយសំកុកតែក្នុងផ្ទះនោះ
ឡើយ ។

ប៉ុន្តែបើទស្សនិកជនក្រឡេក មកមើលពីជីវិតអភ័ព្វធ្លាប់មានរូបសម្ផស្សស្រស់ស្អាត កញ្ញា ពៅ បញ្ញា
ពេជ្រ ឯណេះវិញ ជីវិតរបស់នាងបានប្រែក្លាយ ទៅជាស្រពាប់ស្រពោន អស់សង្ឃឹមក្នុងការរស់នៅ
តែនាងបានខិតខំតស៊ូ ផ្ដល់ក្ដីសង្ឃឹមដល់ខ្លួនឯងឲ្យរីកស្រស់បំព្រងឡើងវិញ ហើយថ្ងៃនេះនាងបាន
បញ្ចេញស្នាមញញឹម ជាមាគ៌ាក្ដីសង្ឃឹមក្នុងជីវិតថ្មីមួយទៀត ដោយបានបង្ហាញវីដេអូ ក្នុងថ្ងៃខួបកំ
ណើត ឲ្យបងប្អូនមហាជន ដឹងពីស្ថានភាពរស់នៅ ប្រចាំថ្ងៃរបស់នាង ។ ទោះបីជាថ្ងៃខួបកំណើត
នេះ មានសភាពស្ងាត់ជ្រងំ គ្មានអ្នកសិល្បៈល្បីៗ ឬក៏មិត្តភក្តិចូលរួមយ៉ាងច្រើនកុះករក្ដី។

ក្នុងវីដេអូឃ្លីប ដែលអតីតតារាចម្រៀង រងទារុណកម្មទាំងផ្លូវកាយ និងផ្លូវចិត្ត អស់រយៈពេលជាច្រើន
ឆ្នាំ កញ្ញា ពៅ បញ្ញាពេជ្រ បានបង្ហោះឡើងក្នុងហ្វេសប៊ុករបស់នាង គេសង្កេតឃើញថា ខ្សែជីវិតពេល
ចូលមករស់នៅ ក្នុងទឹកដីកំណើត ជិត១ឆ្នាំមកនេះ មានសភាពប្រសើរឡើងបន្តិចម្ដងៗដោយសារតែ
ស្ថានភាពជំងឺ របស់ ពៅ បញ្ញាពេជ្រ មានអាការធូរស្បើយច្រើន ។

ពៅ បញ្ញាពេជ្រ បានរៀបរាប់ទាំងទឹកមុខញញឹមញញែម និងបង្កប់ដោយក្ដីសង្ឃឹមក្នុងចិត្ត តាមរយៈ
វីដេអូឃ្លីមនេះថា ថ្ងៃនេះ (៤ឧសភា ឆ្នាំ២០១៣) ជាថ្ងៃខួបកំណើតរបស់នាង ហើយនេះជាលើកទី១
ដែលនាងមានឱកាសបានបញ្ចេញ ការបកស្រាយផ្ទាល់តាមរយៈវីដេអូឃ្លីប ក្នុងហ្វេសប៊ុករបស់នាង។
ពៅ បញ្ញាពេជ្រ រៀបរាប់ថា ស្ថានភាពជំងឺសព្វថ្ងៃនេះ មានភាពប្រសើរឡើងច្រើន តែក៏ធ្វើទុក្ខខ្លាំងម្ដង
ម្កាល ទៅតាមអាកាសធាតុ បញ្ហាផ្លូវចិត្ត និងការហូបចុកជាដើម ។

សូមប្រិយមិត្ត ក៏ដូចជាទស្សនិកជន ទស្សនា និងស្ដាប់ការបញ្ជាក់ខ្លះៗពី កញ្ញ ពៅ បញ្ញាពេជ្រ ក្នុងវីដេ
អូឃ្លីប ដែលជាថ្ងៃខួបកំណើតរបស់នាង ខាងក្រោមនេះ ទាំងអស់គ្នា៖

<object width="500" height="400" data="http://www.youtube.com/v/xPdo9vU1LUA&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/xPdo9vU1LUA&rel=1" /></object>

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល