កាលពីសប្តាហ៍មុន យើងទទួលបាន ព័ត៌មានថា ក្រុម Inter Milan ចង់បានកីឡាករ ជើងចាស់ Vidic របស់ក្រុម បិសាចក្រហម Manchester United បន្ទាប់ពីបាន លឺដំណឹងថា ចង់ចាកចេញពីក្រុម ទៅ លេងអោយក្រុម ផ្សេងដើម្បីជា បទពិសោធន៍ ចុងក្រោយមុនពេល ចូលនិវត្តន៍ ។

ថ្ងៃនេះអ្នក តំណាងក្រុម Inter Milan របស់អ៊ីតាលី បានប្រកាសទៅ ទស្សនិកជន របស់គេហើយថា Manchester United ព្រមប្រៀង ប្រគល់ Nemanja Vidic អោយមកខ្លួន ក្នុងតំលៃ ២០លានផោន ជា ផ្លូវការហើយ ។ Inter Milan បានធ្វើការ ថ្លែងអំណរគុណ ដល់ក្រុម Manchester United ជាខ្លាំងដែល បានផ្តល់សិទ្ធិ អោយកីឡាករ លំដាប់ខ្ពស់ដូច Nemanja Vidic មកលេងនៅ ក្រុម Inter Milan ។ លោក Erick Thohir អ្នកគ្រប់គ្រងក្លឹប Inter Milan បានលើកតំកើង Vidic ថាជាកីឡាករ លំដាប់ខ្ពស់ ដែលក្លឹប ត្រូវការជាចាំបាច់ ដើម្បីយកមក ធ្វើជាសសរទ្រូង និងជាចាស់ ព្រឹទ្ធាចារ្យ សំរាប់កីឡាករ ក្មេងៗរបស់ ក្លឹបដោយសារតែ ចរិតលក្ខណៈ និងបទពិសោធន៍ ជាមេក្រុមរបស់គាត់ ។

Nemanja Vidic នឹងចាកចេញពី ក្រុមបិសាចក្រហម Manchester United នៅរដូវកាល ក្រោយនេះ ក្នុងតំលៃផ្ទេរ ២០ លានផោន ក្នុងរយៈពេល កុងត្រា ៣ ឆ្នាំដែល Vidic នឹងទទួលបាន ប្រាក់ចំណូល ប្រមាណ ២០ លានផោន បើយើងកាត់កង ថ្លៃពន្ធហើយអស់ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ dailymail