ព័ត៌មានអន្តរជាតិ ៖ យន្តហោះ ក្រុមហ៊ុនអាកាសចរណ៍ AirAsia ដែលបានធ្លាក់កាលពីពេលកន្លងទៅ ចូលទៅក្នុងសមុទ្រ Java សម្លាប់អ្នកដំណើរ គ្មានសល់ម្នាក់ ទាំង ១៦២ នាក់នោះ មានការអះអាងលើក ឡើងអោយដឹងថា យន្តហោះ គឺហោះលឿនពេក មុនពេលជួបហេតុការណ៍អាក្រក់នេះបើយោងតាមការ ស្រាយបំភ្លឺ ពីសំណាក់រដ្ឋមន្រ្តី ក្រសួងសាធារណការណ៍ និង ដឹកជញ្ជូន ប្រទេស ឥណ្ឌូនេស៊ី ។

លោក Ignasius Jonan គូសបញ្ជាក់ដល់សវនាការ សភា នៅក្នុងទីក្រុង Jakarta អោយដឹងថាយន្តហោះ ក្រុមហ៊ុនអាកាសចរណ៍ AirAsia ជើងហោះហើរ QZ8501 បាន ហោះឡើង មាន ល្បឿន លឿនដល់ទៅ ១,៨២៨ ម៉ែត្រ ក្នុងមួយនាទី ។ ជាការពិត គ្មានបេក្ខភាពអ្នក ដំណើរ ណាមួយ ឬក៏យន្តហោះចម្បាំងណា មួយមានបំណងហោះលឿនយ៉ាងដូច្នេះនោះទេ ។

របាយការណ៍ បញ្ជាក់អោយដឹងថា គ្មាននរណា មានឱកាសនៅរស់រាន មានជីវិតនោះទេ នៅពេលដែល យន្តហោះខាងលើ បានជួបគ្រោះអាក្រក់ កាលពីថ្ងៃទី ២៨ ធ្នូកន្លងទៅ អំឡុងពេលដែលធ្វើដំណើរហោះ ហើរ ពីទីក្រុង Surabaya ប្រទេស ឥណ្ឌូនេស៊ី ទៅកាន់ប្រទេស សឹង្ហបុរី ។

យន្តហោះធ្លាក់ ប្រភេទ Airbus A320-200 មួយគ្រឿងនេះ ត្រូវបានប្រភពច្បាស់ ការណ៍ មានជំនឿជាក់ អោយដឹងថា បានជួបនឹងគ្រោះអាក្រក់ លក្ខខ័ណ្ឌអាកាសធាតុមិនល្អ ពោល ជួបនឹងខ្យល់ព្យុះ តែម្តង ។ មកទល់នឹងបច្ចុប្បន្នភាព សពអ្នកដំណើរ ត្រឹមតែ ៥៣ នាក់ ត្រូវបានស្រង់ត្រលប់មកវិញ ជាបន្តបន្ទាប់ ខណៈសពអ្នកដំណើរ ច្រើនជាង ១០០ នាក់ផ្សេងទៀត ត្រូវបានគេជឿថា ជាប់ នៅក្នុង តួយន្តហោះនៅ ឡើយ ៕

- អាន ៖ ធ្លាក់យន្តហោះ AirAsia មិនមែនជាការវាយប្រហារ ភារវកម្ម នោះទេ

- អាន ៖ Hot : រកឃើញ តួយន្តហោះ AirAsia ធ្លាក់ ខណៈសង្ស័យ សព អ្នកដំណើរ រាប់រយនាក់ ជាប់នៅក្នុងនោះ

- អាន ៖ ថ្មីទៀតហើយ ៖ រកឃើញ ប្រអប់ខ្មៅ ទី ២ ពីយន្តហោះធ្លាក់ សម្លាប់មនុស្ស គ្មានសល់ទាំង ១៦២ នាក់

- អាន ៖ ទស្សនា ប្រជុំរូបភាពប្រអប់ខ្មៅ យន្តហោះធ្លាក់ សម្លាប់មនុស្ស ១៦២ នាក់ មានសភាពល្អនៅឡើយ

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី