កំពត៖ រយៈពេលត្រឹមតែមួយម៉ោងប៉ុណ្ណោះឧប្បត្តិហេតុ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងផ្ទួនៗគ្នា នៅលើកំ ណាត់ផ្លូវជាតិ លេខ៣ (កំពត-ព្រះសីហនុ) បណ្តាលឲ្យជនជាតិខ្មែរ-ឥស្លាម ២នាក់ប្តី-ប្រពន្ធស្លាប់ ខណៈកូន ២នាក់ និង មន្រ្តីពេទ្យ ២នាក់ទៀតរង របួស-ធ្ងន់ស្រាល។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅភូមិព្រែក ចេក ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត។

តាមមន្រ្តីនគរបាលនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅវេលាម៉ោង ៨៖៥០នាទីព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៥នេះ មានរថយន្តកូរ៉េចំណុះមួយតោតមួយគ្រឿង បានបើកបុកជនជាតិខ្មែរ-ឥស្លាម ២នាក់ប្តីប្រពន្ធ កំពុងជិះម៉ូតូ បណ្តាលឲ្យស្លាប់ ភ្លាមៗនៅដងផ្លូវ។ លុះមួយម៉ោងក្រោយ ពោលនៅម៉ោង ៩៖៥០នាទី កូនៗ ជន រងគ្រោះ រួមនិងរថយន្តសង្រ្គោះ បានមកដឹក យកសពជនរងគ្រោះ ២នាក់ប្តីប្រពន្ធ។

វាជាគ្រោះអកុសលថ្មីមួយទៀត ដែលនឹកស្មានមិនដល់ និងស្ទើរតែមិនជឿនោះ គ្រាដែលមន្រ្តីពេទ្យ និងកូនៗជន រងគ្រោះ កំពុងលើកសពដាក់លើរថយន្តរៀបចំដឹកទៅគេហដ្ឋាន ដើម្បីធ្វើបុណ្យ ស្រាប់តែមានរថយន្តក្រុងមួយ គ្រឿងបើកក្នុងទិស ដៅពីខេត្តព្រះសីហនុ ឆ្ពោះមកខេត្តកំពត បានជ្រុលទៅបុករថយន្តលុច្សស៊ីសកូនជនរងគ្រោះ នៅលើផ្លូវ ហើយជ្រុលទៅបុករថយន្តពេទ្យដឹកសពបន្ថែមទៀត។

ការបុករះរបស់រថយន្តក្រុងនេះ បានធ្វើឲ្យកូនៗ ដែលទៅទទួលសពឪពុក-ម្តាយ ក៏ត្រូវរងគ្រោះធ្ងន់ធ្ងរ ហើយ មន្រ្តីពេទ្យ ២នាក់ កំពុងរៀបចំសពដាក់លើរថយន្តដឹកទៅស្រុកនោះ ក៏រងរបួសធ្ងន់ផងដែរ។

ក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍នេះ ក្រៅពីរថយន្តរងការខូចខាតហើយនោះ នៅមានម៉ូតូប្រមាណ ៤គ្រឿង ទៀត ក៏ត្រូវរងការខូចខាតផងដែរ។ ទោះបីជាយ៉ាងណាក្រោយកើតហេតុភ្លាមៗ អ្នកបើកបររថយន្តក្រុង ដែល មានវ័យក្មេង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន តែអ្នកបើកបររថយន្តកូរ៉េ បានរត់គេចខ្លួនបាត់ហើយ។

សមត្ថកិច្ច បានឲ្យដឹងថា បុរសជនជាតិខ្មែរ-ឥស្លាម ដែលស្លាប់មានឈ្មោះ ទូច ម៉ាត់ អាយុ ៦៣ឆ្នាំ រីឯភរិយា ឈ្មោះ ឡោះ អាប់អះ អាយុ ៣៥ឆ្នាំ មានលំនៅឋាននៅភូមិ តាដឹប សង្កាត់អណ្តូងខ្មែរ ក្រុងកំពត៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល