ព័ត៌មានជាតិ ៖ ប្រិយមិត្តអ្នកតាមដានអានព័ត៌មានប្រាកដជាជាក់ច្បាស់ហើយថា កាលពីវេលា
ព្រឹកមិញនេះ លោកអ្នកបានទទួលបាននូវព័ត៌មានយ៉ាងឆាប់រហ័សបំផុត ស្ដីពីលទ្ធផលនៃការ
បោះឆ្នោតនៅអាមេរិក នេះគឺដោយសារតែប្រព័ន្ធព័ត៌មានរបស់គេមានលក្ខណៈទំនើបនិងទាន់
សម័យ។

ដូចជាឧទាហរណ៍ខាងលើនេះស្រាប់ ករណីយើង Click លើរដ្ឋណាមួយ នោះវានឹងបង្ហាញពី
សម្លេងឆ្នោតដែលទទួលបាននារដ្ឋមួយនោះ។

ទាក់ទឹននឹងភាពរហ័ស នៃការផ្សាយព័ត៌មាន ស្ដីពីលទ្ធផលនៃការបោះឆ្នោត យើងងាកទៅ
មើលទំព័រសារព័ត៌មានបរទេសធំៗ ដូចជា BBC ជាដើមនោះ ក៏បានចុះផ្សាយព័ត៌មានទាក់ទិន
នឹងការបោះឆ្នោតនៅអាមេរិក យ៉ាងលឿន និងគួរអោយចាប់អារម្មណ៍ ស្របពេលដែលទំព័រ
BBC នេះ ក៏ផ្សាយផ្ទាល់នូវព័ត៌មានលំអិត ស្តីពីការរាប់សន្លឹកឆ្នោតតាមបណ្តារដ្ឋនីមួយៗទូទាំង
ប្រទេសផងដែរ។ ប្រការនេះ បានបង្កភាពងាយស្រួល ដល់ប្រជាពលរដ្ឋ និងអ្នកតាមដានលទ្ធ
ផលនៃការរាប់សន្លឹកឆ្នោត។

រូបភាពខាងលើ បង្ហាញពីបេក្ខភាពនីមួយៗ ទទួលបានសម្លេងឆ្នោតរបស់ខ្លួន

ផ្ទុយទៅវិញ បើយើងងាកក្រឡេកមកមើលព័ត៌មានក្នុងស្រុកវិញ យើងគ្រប់គ្នាប្រាកដជាជាក់
ច្បាស់ថា នៅក្នុងអំឡុងឆ្នាំក្រោយ ពោលគឺឆ្នាំ ២០១៣ នេះ ប្រទេសកម្ពុជានឹងមានការបោះ
ឆ្នោតជ្រើសរើសតំណាងរាស្រ្ត សម្រាប់អាណត្តិទី ៥ ដូច្នេះ បើសិនគណៈកម្មាធិការជាតិរៀប
ចំការបោះឆ្នោត បង្កើតកម្មវិធីផ្សាយផ្តល់នូវព័ត៌មានស្តីពីការរាប់សន្លឹកឆ្នោតនៅតាមមណ្ឌលឬ
ក៏ខេត្ត នៅលើគេហទំព័ររបស់ខ្លួននោះ ដែលស្រដៀងទៅនឹង ទំព័រសារព័ត៌មាន BBC ដែល
បានផ្សាយផ្ទាល់ពីដំណើររាប់សន្លឹកឆ្នោត ក៏ដូចជាលទ្ធផលបណ្តោះអាសន្នការបោះឆ្នោតជ្រើ
សរើសប្រធានាធិបតី សហរដ្ឋអាមេរិក នោះ វាគឺជាករណីមួយ ដ៏ល្អប្រសើរចំពោះបងប្អូនជន
រួមជាតិខ្មែរ ដែលនិយមតាមដានព័ត៌មានដោយប្រើប្រាស់អ៊ីនធើរណែត ពោលគឺតាមដានពី
លទ្ធផលបណ្តោះអាសន្ន ក៏ដូចជា ដំណើរការនៃការរាប់សន្លឹកឆ្នោតជាដើម៕

ដោយ ៖ រិទ្ធី