ព័ត៌មានជាតិ ៖ គួរបញ្ជាក់ថា កាលពីប៉ុន្មានម៉ោង មុននេះ បន្តិច ពោល នៅវេលាម៉ោង ១១ ព្រឹកមិញ ថ្ងៃ ទី ១១ កញ្ញា ២០១៤ នេះ ក្រុមការងារ ទំព័រកំសាន្តខេមញូវ យើងខ្ញុំ ធ្លាប់បានចុះផ្សាយ សម្រង់អត្ថបទ សារព័ត៌មានក្នុងស្រុកមួយ រូចម្តងមកហើយ ទាក់ទិនទៅនឹង យុវតីម្នាក់ ធ្វើអត្តឃាតដោយចងកសម្លាប់ មានចំណងជើងថា " យុវតីស្រស់ស្អាតទើបរៀបការបាន ៥ខែ ជាមួយប្ដីអាណិកជន ចងកសម្លាប់ខ្លួន ព្រោះសុំរៀនមិនបាន" ។

យ៉ាងណាមិញ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ក្រោយកើតមានឡើង នូវគ្រោះអកុសល រហូត ដល់ថ្នាក់ញ៉ាំងអោយយុវតីខាងលើ សម្រេចគិតខ្លី រហូតដល់ថ្នាក់ ធ្វើអត្តឃាត ដោយខ្លួន តាមរយៈការ ចង់ ក លើកនេះ ខណៈមិនត្រឹមតែ ធ្វើអោយសមាជិក ក្រុមគ្រួសាររបស់នាង សោក សង្រេង ក្នុងការ បាត់បង់រូបនាងនោះទេ តែបើងាកក្រឡេក ទៅមើល សង្គមហ្វេសប៊ុកកម្ពុជាឯណោះវិញរកអោយឃើញ ថា បណ្តាមិត្តភក្កិ ដែលនិយម លេងបណ្តាញទំនាក់ទំនងសង្គមមួយ នេះបាន ផ្អើលនាំគ្នា អួលដើម ក ស្រក់ទឹកភ្នែក សោកសង្រេង អាណិត យុវតីម្នាក់នេះ ខណៈមានការលើកឡើង ព្រមៗ គ្នាអោយដឹងថា មិនគួរណា នាងគិតខ្លីដូច្នេះ ទាល់តែសោះ ។ គួរបញ្ជាក់ថា ជនរងគ្រោះ ដែលជាយុវតីស្រី វ័យ ២១ ឆ្នាំ មានសម្រស់ស្រស់ស្អាត មួយនេះ មានគណនី ហ្វេសប៊ុក ឈ្មោះ Allee I Ly ។

គួរបញ្ជាក់ថា សម្រង់អត្ថបទសារព័ត៌មានដើម ទាក់ទិន នឹងយុវតី ធ្វើអត្តឃាតមួយនេះក្រុមការងារយើង ខ្ញុំបានចេញផ្សាយរួចម្តងមកហើយ កាលពីព្រឹកមិញនេះ ដោយមានអត្ថន័យជារួមដូចតទៅ៖បាត់ដំបង ៖ យុវតីម្នាក់ បានសម្រេចចិត្តចងក សម្លាប់ខ្លួន ភ្លាមៗ នៅផ្ទះរបស់នាង ស្ថិតក្នុងភូមិកសិកម្ម ឃុំទំពូង ស្រុកថ្មគោល ខេត្តបាត់ដំបង បន្ទាប់ពី សុំម្តាយមករៀនបន្តនៅភ្នំពេញ មិនបានដូចបំណង ។

សមត្ថកិច្ច បានឱ្យដឹងថា ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង ៥និង៣០នាទី ល្ងាច ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៤ នៅផ្ទះរបស់នារីរងគ្រោះ បណ្តាលឱ្យប្រជាពលរដ្ឋ ញាតិជិតខាង ទ្រហោយំ ស្តាយស្រណោះគ្រប់គ្នា ។

សមត្ថកិច្ចបានឲ្យដឹងថា នារីរងគ្រោះមានឈ្មោះ លឿង អេង លី អាយុ២១ឆ្នាំ ជាស្រ្តីដែលទើបនឹង រៀប ការ ជាមួយប្តី ជាអណិកជន បាន៥ខែប៉ុណ្ណោះ ។ នៅមុនកើតហេតុ យុវតី រូបនេះ បានឈ្លោះប្រកែក ជាមួយ ម្តាយ នៅម៉ោង១១ព្រឹក ហើយក៏រត់ចូលបន្ទប់ស្ងាត់ឈឹងតែម្តង ។ លុះ ដល់ម៉ោង ៥និង ៣០ នាទី ល្ងាច សាច់ញាតិក៏បានទៅគោះទ្វារសួរនាំ ប៉ុន្តែមិនមានការឆ្លើយតប ទើប សាច់ញាតិ របស់នាង ទម្លោះទ្វារចូលតែម្តង ទើបឃើញចងកស្លាប់ នៅក្នុងបន្ទប់ នៅម៉ោង៥ល្ងាច តែម្តង ។

ទោះជាយ៉ាងនេះសាកសពនារីរងគ្រោះពេលនេះត្រូវបានគ្រួសាររបស់នាងរៀបចំធ្វើបុណ្យតាមប្រពៃណី ៕

- អាន ៖ យុវតីស្រស់ស្អាតទើបរៀបការបាន ៥ខែ ជាមួយប្ដីអាណិកជន ចងកសម្លាប់ខ្លួន ព្រោះសុំរៀនមិនបាន

<object width="501" height="429" data="http://www.youtube.com/v/5kpfGZxReZk&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/5kpfGZxReZk&rel=1" /></object>

ដោយ ៖ កុសល
ប្រភព ៖ ហ្វេសប៊ុក ដើមអម្ពិល យូធូប ខេមញូវ