រមណីដ្ឋានអូរពងមាន់បានទាក់ទាញភ្ញៀវទេសចរជាច្រើនឲមកទស្សនា នូវសម្រស់ធម្មជាតិ ដ៏ស្រស់ត្រកាលរបស់វា ដែលមានកូនស្ទឹងតូចមួយហូរឆ្លងកាត់ និងផ្តល់នូវភាពមនោរម្យជាខ្លាំងដល់ ភ្ញៀវទេសចរ។ ទឹកបែកផ្កាត្រែង ដែលបានហូរធ្លាក់ពីតំបន់ខ្ពង់រាប កណ្តាលទ្រូងព្រៃ បានហូរឆ្លង កាត់រមណីដ្ឋាននេះ ហើយបានធ្វើឲ្យទីនេះ ក្លាយជាកន្លែងងូតទឹកលេងកំសាន្ត កាលពីទសវត្សរ៍ មុនៗ។ ប៉ុន្តែនៅពេលបច្ចុប្បន្ននេះ ទឹកដែលហូរនេះត្រូវបានកាត់ផ្តាច់ ដោយសារតែទំនប់ដ៏ធំមួយ ដែលត្រូវបានគេកសាងឡើងតាមបណ្តោយផ្លូវជាតិលេខ៧។ ក្រៅពីស្ទឹងនេះ នៅមានកន្លែង កំសាន្តជាច្រើនទៀត ផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរ ឈប់សំរាកយកកំលាំង បន្ទាប់ពីការធ្វើ ដំណើរអស់ជាច្រើនរយគីឡូម៉ែត ចេញពីខេត្តក្រចេះ មកកាន់ខេត្តស្ទឹងត្រែង។

នៅទីនេះ ក៏មានទំនប់វារីអគ្គីសនីមួយដែលផ្តល់ថាមពល ១០KW ដែលត្រូវបានកសាងឡើងដោយ ប្រជាជនតំបន់នេះ សម្រាប់ប្រើប្រាស់ក្នុងសហគមន៍របស់ពួកគេ ហើយក៏បានផ្តល់នូវការទាក់ទាញ ជាខ្លាំងដល់ភ្ញៀវទេសចរផងដែរ។ ការលាយបញ្ចូលគ្នារវាង រមណីដ្ឋានបែបធម្មជាតិ និងបែប សិប្បនិម្មិត នៅក្នុងភូមិអូរពងមាន់ ក្នុងស្រុកស្ទឹងត្រែង ហើយមានចំងាយត្រឹមតែ ១៩គ.មពីទីក្រុង ស្ទឹងត្រែងតែប៉ុណ្ណោះ ដែលធ្វើដំណើរតាមផ្លូវជាតិលេខ៧៕

សូមទស្សនា រូបភាព ខាងក្រោម

ដោយ៖ វណ្ណៈ
ប្រភព៖ tourismcambodia