CamNews

មន្ដ្រីនគរបាល ប៉ុស្ដិ៍គ្រញូង បាញ់សម្លាប់ មេប៉ុស្ដិ៍ខ្លួនឯង ក្រោយជម្លោះ ពាក្យសំដី

ព្រៃវែង ៖ មន្ដ្រីនគរបាល ប៉ុស្ដិ៍រដ្ឋបាល ឃុំគ្រញូង ស្រុកកំចាយមារ ខេត្ដព្រៃវែង បានបើកការបាញ់ ប្រហារ ទៅលើមេកើយ របស់ខ្លួន ជានាយនគរបាលប៉ុស្ដិ៍ចំនួន ៦គ្រាប់ បណ្ដាលឱ្យស្លាប់ភ្លាមៗក្នុង ថ្លុកឈាម ដោយសារតែឈ្លោះទាស់ទែងគ្នា រវាងមន្ដ្រីនគរ បាល ៣នាក់ ។ ក្រោយកើតហេតុជនបង្ក បានរត់គេចខ្លួនបាត់ រីឯនាយនគរបាលប៉ុស្ដិ៍ ត្រូវបានក្រុមគ្រួសារ យកសពទៅធ្វើបុណ្យតាមប្រពៃ ណី ។

អធិការនគរបាលស្ដីទី ស្រុកកំចាយមារ ខេត្ដព្រៃវែង លោក ពុំ កាន់ បានថ្លែងប្រាប់ មជ្ឈមណ្ឌល ព័ត៌មាន ដើមអម្ពិលតាមទូរស័ព្ទ នៅរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៤ ថា អំពើបាញ់ប្រហារ ដែលបង្កឡើង ដោយមន្ដ្រីនគរបាលប៉ុស្ដិ៍ឃុំគ្រញូង បាញ់សម្លាប់ មេរបស់ខ្លួនខាងលើនេះ បានបង្កឱ្យ មានការភ្ញាក់ផ្អើល កាលពីវេលាម៉ោងជិត ២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែមករា ឆ្នាំ ២០១៤ ។

លោក ពុំ កាន់ បាន រៀបរាប់ពីដំណើររឿងថា មុនពេលកើតហេតុ មន្ដ្រីនគរបាលប៉ុស្ដិ៍ឃុំគ្រញូង ទាំងមេ ទាំងកូនចៅបាននាំគ្នា ចុះល្បាតតាមភូមិ ហើយពេលចប់ការ ងារ ពួកគេក៏ឆ្លៀតចូលច្រៀង ខារ៉ាអូខេរួច ទើបបន្ដមកកន្លែងប៉ុស្ដិ៍វិញ ។

លោកពុំ កាន់ បានបន្ដទៀតថា ពេលត្រឡប់មកដល់ប៉ុស្ដិ៍ រដ្ឋបាលឃុំគ្រញូង ដែលជាទីស្នាក់ការរបស់ ខ្លួននោះជនបង្កឈ្មោះ ហ៊ុន ប៊ុនធឿន អាយុ ៤៤ឆ្នាំ បានប្រុងចូលទៅដេកក្នុង បន្ទប់ប៉ុន្ដែ ចៃដន្យនៅ ក្នុង បន្ទប់នោះ មានមន្ដ្រីនគរបាលប៉ុស្ដិ៍ម្នាក់ឈ្មោះ ឈិន ដេត ដេកនៅក្នុងមុនរួច ហើយ ។

ពេលនោះជនបង្កមិន បានគោះទ្វារឱ្យឈ្មោះ ឈិន ដេត ចេញមកបើកទ្វារនោះទេ បែរជាបុកទ្វារ ចូលធ្វើឱ្យ ឈ្មោះឈិន ដេត ងើប ហើយស្ដីឱ្យថា ហេតុ អ្វីមិនហៅ ចាំបាច់បុកទ្វារចូលធ្វើអី ។ ពេលនោះ ពួកគេទាំងពីរនាក់បានឈ្លោះទាស់ទែង គ្នាកាន់តែខ្លាំង រហូតធ្វើឱ្យជនរងគ្រោះដែល មានតួនាទីជានាយ នគរបាលប៉ុស្ដិ៍ឈ្មោះ ចាន់ សារ៉ាត់ អាយុ ៤៣ឆ្នាំ ចេញមកសួរនាំ ប៉ុន្ដែ ត្រូវជនបង្ក ហ៊ុន ប៊ុនធឿនមិនស្ដាប់ ថែមទាំងប្រើពាក្យសំដីឱ្យក្ដ និងប្រមាថទៅ លើមេប៉ុស្ដិ៍របស់ ខ្លួនថែមទៀត ។

អធិការនគរបាលស្ដីទីរូបនេះ បានបន្ដ ទៀតថា ជនរងគ្រោះបានស្ដីឱ្យជនបង្កថែមទៀត ដោយមិន ស្គាល់ មេស្គាល់កើយធ្វើឱ្យជនបង្កកាន់តែខឹង ស្ទុះចូលទៅក្នុងបន្ទប់ ប្រុងយកកាំភ្លើង ដែលមាន ២ដើមមកបាញ់ មេប៉ុស្ដិ៍របស់ខ្លួន ប៉ុន្ដែ ត្រូវមន្ដ្រីនគរបាល ឈិន ដេត ឱបកាំភ្លើងទាំង២ដើមនោះ ជាប់  រួចធ្វើឱ្យជនបង្កមិន អាចធ្វើអ្វីកើត ក៏រត់ទៅ យកកាំភ្លើងមួយដើមទៀត ដែលដាក់នៅ ក្នុងទូ បើកទ្វារបន្ទប់បាញ់ទៅលើមេប៉ុស្ដិ៍ របស់ខ្លួន ពេលកំពុងនិយាយទូរស័ព្ទចំនួន៦ គ្រាប់ ត្រូវ ៤គ្រាប់លើ ក្បាល លើដងខ្លួន និងជើង បណ្ដាលឱ្យ ដាច់ខ្យល់ស្លាប់ភ្លាមៗតែម្ដងទៅ ។

លោក ពុំ កាន់ បានបន្ដទៀតថា ជន បង្ក បានប្រុងបាញ់១គ្រាប់ទៀត ប៉ុន្ដែគ្រាប់ស្អុយ បាញ់មិនចេញ ហើយ ក៏ទម្លាក់កាំភ្លើងចោល  រត់គេចខ្លួនតែម្ដង ។ ដោយឡែកមន្ដ្រីនគរ បាលឈ្មោះ ឈិន ដេត ដោយសារតែ ឃើញហេតុការណ៍ដ៏តក់ស្លុតខាងលើនេះ ក៏រត់គេច ខ្លួនមិនទាន់រកឃើញនៅឡើយ  ទេ ។

អធិការនគរបាលស្ដីទី ស្រុកកំចាយមារ បានបញ្ជាក់ថា រហូតមកដល់រសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៤ កម្លាំងនគរបាល របស់លោក បាន និងកំពុងធ្វើការស្រាវជ្រាវ ដើម្បីតាមចាប់ជនបង្កយក មកផ្ដន្ទាទោស តាមផ្លូវច្បាប់ ។

ប្រភពព័ត៌មានមួយដែលលើកឡើងថា ជនបង្ក និងមេរបស់ខ្លួនឈ្លោះគ្នារឿងដណ្ដើម ស្រីនោះ ត្រូវ បាន លោក ពុំ កាន់ ឆ្លើយថា មិនយ៉ាងដូច្នេះឡើយ ដោយសារតែពេល ពួកគេត្រឡប់មកពីច្រៀង ខារ៉ាអូខេវិញ មិនមានរឿងអ្វីកើតឡើងនោះទេ គឺផ្ដើមចេញ ដោយសារមានអ្នកចូលដេកក្នុងបន្ទប់ របស់ខ្លួន ៕

ជនបង្ក ដែលបាញ់មេកើយរបស់ខ្លួន ហើយរត់គេចបាត់ ក្រោយកើតហេតុ

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល