CamNews

១១​ប្រភេទកីឡា នឹង​បង្ហាញ​ខ្លួន​នៅ​ឆ្នេរ​ខេត្តកែប នា​បុណ្យ​សមុទ្រ

ភ្នំពេញៈ សម្រាប់រយៈពេល ៣ថ្ងៃ នៃការរៀបចំពិធីបុណ្យសមុទ្រ លើកទី២ ដែលធ្វើនៅលើ ឆ្នេរសមុទ្រខេត្តកែប ចាប់ពីថ្ងៃទី០៦-០៨ ខែធ្នូ ឆ្នាំ២០១៣នេះ នឹងមានកីឡាចំនួន ១១ប្រភេទ ត្រូវបង្ហាញខ្លួននៅលើ វាលខ្សាច់ដ៏ស្រស់ស្អាតនោះ ដើម្បីចូលរួមអបអរសាទរ តំបន់ឆ្នេរកម្ពុជា ដែលបានក្លាយជាសមាជិក ក្លឹបឆ្នេរសមុទ្រស្អាតជាងគេ នៅលើពិភពលោក ។

កីឡា ១១ប្រភេទ ដែលចូលរួមប្រកួតប្រជែងទាំងលើឆ្នេរ-ក្នុងទឹក និងលើអាកាសនោះ រួមមាន៖ កីទ្បាហោះហើរ, កីទ្បាលើទឹក, បាល់ទះលើឆ្នេរខ្សាច់, ហែលទឹកចម្ងាយឆ្ងាយ, ម៉ូតូទឹក(Jetski), កីទ្បាលោតពីលើអាកាស (Parachute), ប្រដាល់ក្បាច់គុនបូរាណខ្មែរ, រត់ប្រណាំងកម្សាន្ត, ទ្រីយ៉ាត្លុង, ល្បុក្កតោ និងប្រភេទកីឡាទូក្ដោង ។

ចំពោះកម្មវិធីប្រកួតដើម្បី កំដរអារម្មណ៍ភ្ញៀវ ទេសចរណ៍ជាតិ-អន្ដរជាតិ ដែលត្រូវបានលោកវ៉ាត់ ចំរើន អគ្គលេខាធិការនៃ គណៈកម្មាធិការជាតិអូឡាំពិក រំពឹងថានឹងមាន ប្រជាពលរដ្ឋចូលរួម លើសពី ១០ម៉ឺននោះ មានដូចជា៖ ថ្ងៃទី០៦ ធ្នូនេះ គឺមានកីទ្បាហោះហើរ (សាកល្បង និងបង្ហាញ
ការហោះហើរ ដោយប្រើម៉ាស៊ីន), កីទ្បាលើទឹក(បង្ហាញទូកក្តោង និងជិះស្គីលើទឹក)និងកីទ្បា បាល់ទះលើឆ្នេរខ្សាច់ (ក្រុមក្រុងព្រះសីហនុ ជួបក្រុមកំពត, ក្រុមកំពត ជួបក្រុមកែប និងក្រុមកែប ជួបក្រុមក្រុងព្រះសីហនុ)។

ចំណែកការប្រកួតថ្ងៃទី០៧ ធ្នូវិញរួមមាន កីទ្បារត់ប្រណាំងកម្សាន្ត, ហែលទឹកចម្ងាយឆ្ងាយ, ទូកក្តោង, ម៉ូតូទឹក Jetski, កីឡាលោតពីលើអាកាស(កម្ពស់ ២ពាន់-៣ពាន់ម៉ែត្រ), និងកីទ្បា ប្រដាល់ក្បាច់គុណបូរាណខ្មែរ ។ រីឯការប្រកួតថ្ងៃទី០៨ ធ្នូ គឺមានកីទ្បាទ្រីត្លុង(Triathlon -ហែលទឹក-ជិះកង់-រត់ប្រណាំង) និងបង្ហាញស្នៀតបុរាណខ្មែរល្បុក្កតោ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល