យល់ដឹង៖ ថ្មីៗនេះអ្នកស្រាវជ្រាវផ្នែកវិទ្យាសាស្រ្ដ ខាងរូបវិទ្យា និងគីមីវិទ្យានៅជុំវិញពិភពលោក
បាននឹងកំពុងស្វែងរកនូវចម្លើយមួយដែលចោទថា៖ ហេតុអ្វីបានជាទឹក ក្ដៅឆាប់កកជាងទឹកត្រ
ជាក់ខណៈដែលដាក់ក្នុងម៉ាស៊ីនទឹកកកត្រជាក់ដូចគ្នា? សំណួរនេះបានធ្វើអោយ ក្រុមអ្នកវិទ្យា
សាស្រ្ដនៃសាកលវិទ្យាល័យ Royal Society Chemistry របស់ប្រទេស អឺរ៉ុប បានដាក់ទឹកប្រាក់
ចំនួន ១,០០០ ផោនដើម្បីពិភាក្សាលើប្រធានបទនេះ។

តាមពិតសំនួរនេះត្រូវបានចោទសួរដោយយុវសិស្សម្នាក់ដែលមានឈ្មោះថា Erasto Mpemba
ជាជនជាតិ ទុយនេស៊ី (Tanzanian) ដែលបានសួរគ្រូគាត់តាំងពីឆ្នាំ ១៩៦៨ ម្លេះ។ តែលោកគ្រូ
គាត់បានរក្សាសំណួរនេះទុករហូត។ ដោយគាត់ពុំអាចបកស្រាយនូវសំណួរនេះបាន លោកគ្រូ
Denis Osborne ក៏បានសរសេរសំណួរនេះទុកក្នុងសៀវភៅមួយដែលមានឈ្មោះថា "Mpemba
Effect"។

លោក Erasto Mpemba

សំណួរដ៏ជាក់លាក់របស់គាត់នោះគឺថា៖ ទឹកក្ដៅដែលដាំពុះគឺមានសីតុណ្ហភាព ១០០ អង្សារសេ
ហើយទឹកត្រជាក់ធម្មតាគឺ ៣៥ អង្សារសេ តែពេលដែលយើងយកវាទៅដាក់ក្នុងម៉ាស៊ីនទឹកកក
ហេតុអ្វីបានជាទឹកក្ដៅកកមុន?

មកដល់ពេលបច្ចុប្បន្ននេះ មានអ្នកវិទ្យាសាស្រ្ដផ្នែករូបវិទ្យា និងគីមីវិទ្យាល្បីៗជាច្រើននាក់បាន
បកស្រាយតាមទ្រឹស្ដីនៃបាតុភូត តាមបែបលំហួត ( ខ្យល់ និងកំដៅ) ដែរ តែចម្លើយទាំងនេះ នូវ
តែមិនអាចទទួលយកជាផ្លូវការណ៍បាន។ ចម្លើយបែបណានោះគឺសូមជួយរកទាំអស់គ្នា៕

ដោយ៖ សារិន
ប្រភព៖dailymail