CamNews

រកឃើញ គ្រោងឆ្អឹងមនុស្ស ៥ នាក់ នៅក្នុងរថយន្ត នៅឯបាតបឹង (មានវីដេអូ)

ព័ត៌មានអន្តរជាតិ ៖ គ្រោងឆ្អឹងមនុស្ស ៥ នាក់  ត្រូវបានក្រុមមន្រ្តីប៉ូលីសរុករកឃើញនៅក្នុង
រថយន្តពីរដាច់ដោយឡែកពីគ្នា នៅឯបាតបឹង Foss Lake រដ្ខ Oklahoma  សហរដ្ឋអាមេរិក
នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ​ពីគេហទំព័រសារព័ត៌មានបរទេស ស្កាយ។

ប្រភពសារព័ត៌មានដដែល ​ក៏បានដកស្រង់សម្តី​​   មន្រ្តីប៉ូលីសយាមល្បាត ផ្លូវហាយវេម្នាក់
អោយដឹងថា ករណីរុករក ក៏ដូចជាប្រទះឃើញគ្រោងឆ្អឹងសាកសពមនុស្ស៥ នាក់ខាងលើ
នេះ អាចដឹងការពិតទៅបាន អំឡុងពេលនៃវគ្គបណ្តុះបណ្តាលឧបករណ៍ថ្មី sonar នៅក្នុង
បឹងមួយនេះ ជិតក្រុង Elk ។

គួរបញ្ជាក់ផងដែរថា​ រថយន្តទីមួយ មានគ្រោងឆ្អឹងមនុស្ស ២ នាក់ ដែលត្រូវបានគេសន្មត់
ថាជាគ្រោងឆ្អឹងសាកសពប្តីប្រពន្ធមួយគូដែលបានបាត់ខ្លួន កាលពីដើមឆ្នាំ ១៩៦០ នៅឯ
តំបន់ Canute ខណៈពេលដែលសេចក្តីរាយការណ៍អះអាងថា  ប្តីប្រពន្ធមួយគូនេះ  បាន
ធ្វើដំណើរមកកាន់បឹងមួយនេះ លុះក្រោយមកស្រាប់តែបាត់ដំណឹងសូន្យឈឹងតែម្តង រីឯ
រថយន្តទីពីរ មានគ្រោងឆ្អឹងមនុស្សដល់ទៅ ៣ នាក់  ដែលត្រូវបានគេជឿថាជាគ្រោងឆ្អឹង
សាកសពយុវវ័យ     ៣ រូប  ដែលត្រូវបានគេរាយការណ៍ថាបានបាត់ខ្លួន   កាលពីដើមឆ្នាំ
១៩៧០ ពីតំបន់ Sayre ។   យុវវ័យទាំង ៣​ នាក់នោះ មានឈ្មោះ  Jimmy Allen Williams
វ័យ ១៦ ឆ្នាំ ,  Leah Gail Johnson   និង  Thomas Michael Rios ទាំងពីរនាក់  មានវ័យ
១៨ ឆ្នាំ ។

ដោយឡែក មកទល់នឹងខណៈនេះ   មិនទាន់មានរបាយការណ៍ផ្លូវការ  បញ្ជាក់អត្តសញ្ញា
ណគ្រោងឆ្អឹងទាំង ៥ នាក់នោះនៅឡើយទេ៕

<object width="424" height="363" data="http://www.youtube.com/v/k1q0HoRn6fc&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/k1q0HoRn6fc&rel=1" /></object>

* ព័ត៌មានអន្តរជាតិចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- អោយតែបានទៅរៀន ឆ្លងកាត់មហាឧបសគ្គ ដ៏គ្រោះថ្នាក់ ប្រឈមនឹងហានិភ័យ ក៏
នៅតែជំនះ
- កាត់ទោស មន្រ្តីចិន ជាប់ពន្ធនាគារ ១៣ ឆ្នាំ ក្រោយបែកធ្លាយ រឿងអាស្រូវ សិច
- ១៣ នាក់ស្លាប់ ខណៈមានការផ្ទុះអាវុធ នៅទីធ្លា មូលដ្ឋានទ័ព ជើងទឹក
- ប្រទះឃើញ សាកសព បាឡែនយក្ស ដេកងាប់ នៅឯមាត់សមុទ្រ

ដោយ ៖ រិទ្ធី
ប្រភព ៖ ស្កាយ