CamNews

ព្រាប សុវត្ថិ ផ្ញើសារ​អប់រំ​កុ​មារ ក្នុងពន្ធនាគារ ឲ្យប្រព្រឹត្តិ​តែអំពើល្អ (Video Inside)

ភ្នំពេញៈ លោក ព្រាប សុវត្ថិ ថ្មីៗនេះ បានបង្ហាញជាសាធារណៈ ដល់ទស្សនិកជន និងអ្នកគាំទ្រ ដោយលោកបាន បង្ហោះឃ្លីបវីដេអូមួយ ដែលបង្កប់ន័យអប់រំ ទៅដល់កុមារ ក្នុងពន្ធនាគារ នៅក្នុងឱកាសប្រារព្ធ ទិវាសិទ្ធិកុមារ ខួបលើកទី៦៣ ។

ក្នុងឃ្លីបវីដេអូ មានរយៈពេលជាង ៥នាទី របស់តារាចម្រៀងល្បីឈ្មោះ ប្រចាំផលិតកម្ម ហង្សមាស លោក ព្រាប សុវត្ថិ បានពោលសម្តីផ្អែមល្ហែម ដោយបង្កប់ន័យអប់រំ ទៅដល់កុមារ ឲ្យជ្រួតជ្រាប នូវអ្វីដែលជាអំពើល្អ ដែលកុមារគួរតែធ្វើ ហើយ អ្វីដែលកុមារ ពុំគួរគប្បីធ្វើ ដើម្បីកុំឲ្យអនាគត របស់គេត្រូវបំផ្លាញ ដោយសារតែកំហុសឆ្គង មួយពេល ធ្វើឲ្យយើងមានវិប្បដិសារី មួយជីវិត ។

ពាក្យសម្តី លោក ព្រាប សុវត្ថិ និយាយទាំងអស់នេះ បានស្តែងឲ្យឃើញថា ក្រៅពីលោកមានការ មមាញឹកជាមួយការងារសិល្បៈ ស្ទើរតែរើខ្លួន មិនរួចហើយ នៅពេលមានពេលទំនេរខ្លះៗ ក៏បានឆ្លៀតឱកាស យកចិត្តទុកដាក់ ចូលរួមក្នុងការងារសង្គម ដែលនេះ ក៏ជាគំរូល្អមួយ សម្រាប់អ្នកសិល្បៈដទៃទៀត ។

តារាចម្រៀង ព្រាប សុវត្ថិ បាននិយាយថា "សង្ឃឹមថាប្អូនៗនឹងបានយល់ ហើយក៏ជ្រួតជ្រាប នូវអ្វីដែលជាអំពើមួយ ដែលមិនគួរគប្បី និងធ្វើដែលសង្គម មិនទទួលស្គាល់ ។ សង្ឃឹមថា យើងបំរើទោសរួចយើង ជួបតែអំពើល្អៗ នៅក្នុងសង្គម និងខ្លួនរបស់យើងទាំងអស់គ្នា ហើយក៏សូមឲ្យប្អូនៗ ដែលមិនបានបំរើទោស នៅខាងក្រៅ សូមធ្វើអ្វីដែលល្អៗ និងជៀសឲ្យផុត ពីគ្រឿងញ្ញៀន មិត្តភក្តិមិនល្អ អំពើឆក់ប្លន់ នោះគឺយើងត្រូវ ជៀសឲ្យឆ្ងាយ ពីអ្វីដែលសង្គម មិនត្រូវការ ព្រោះម្នាក់ៗ កើតមក ដើម្បីឃើញមុខគ្នា ឃើញភាសាល្អៗ ដាក់គ្នា កាយវិការល្អៗ ដើម្បីចង់ឃើញនូវ ស្នាមញញឹម នូវសភាវៈមួយ ដែលគិតពីគ្នា ជួយគ្នា និងស្រលាញ់រាប់អានគ្នា។ អរគុណ..!"។

បន្ថែមពីលើនេះទៀត ចង់ដឹងថា ក្នុងឃ្លីបវីដេអូ របស់តារាចម្រៀង ព្រាប សុវត្ថិ មានដំបូន្មានល្អៗ និងសារណែនាំអ្វីខ្លះទៀត ដល់កុមារដែលជាប់ពន្ធនាគារនោះ មានតែទៅទស្សនា ទាំងអស់គ្នា ៖

<object width="508" height="435" data="http://www.youtube.com/v/Mb5MTp267sw&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/Mb5MTp267sw&rel=1" /></object>

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល