ថ្មីៗនេះ ការអង្កេតពីស្ថានិយតារាសាស្ដ្រ Palomar, San Diego ក្នុងរដ្ឋ California អាមេរិក បាន
ជួយឱ្យក្រុមតារាវិទូរកឃើញប្រព័ន្ធភព និងផ្កាយដ៏ចម្លែកមួយ ៖ ភពថ្មីមួយ ទទួលពន្លឺពីព្រះអាទិត្យ
ចំនួនបួន។

ភពចម្លែក (នៅកណ្ដាល) មានព្រះអាទិត្យជុំវិញខ្លួន ដល់ទៅបួន

ប្រព័ន្ធមួយដែលមានភពមួយ និងព្រះអាទិត្យបួននេះ ត្រូវបានគេហៅថា 30 Ari ។ ប្រព័ន្ធនេះ
មានចម្ងាយពីផែនដី ប្រមាណជា ១៣៦ឆ្នាំពន្លឺ ក្នុងនោះ ភពសំខាន់របស់វា មានចម្ងាយ ១២៥ឆ្នាំ
ពន្លឺពីផែនដី។

ចំនុចពិសេសនៃភពខាងលើនេះ នោះគឺវាស្ថិតក្នុងគន្លងគោចររបស់ព្រះអាទិត្យចំនួនបួន ផ្សេងៗ
គ្នា។ ចម្ងាយពីភពនេះ ទៅកាន់ព្រះអាទិត្យដែលនៅជិតបំផុតរបស់វា (ឈ្មោះ 30 Ari B) គឺឆ្ងាយ
ជាងប្រហែល ៣០ដង បើធៀបទៅនឹងចម្ងាយពីផែនដី ទៅកាន់ព្រះអាទិត្យរបស់មនុស្ស ពោលគឺ
ជិត ៤,៤ពាន់លានគីឡូម៉ែត្រ។ តាមការគន់គូរ ភពសំខាន់នេះ ត្រូវចំណាយពេល ៣៥៥ថ្ងៃ ទើប
គោចរជុំវិញព្រះអាទិត្យ 30 Ari B បានមួយជុំ។

ផែនទីនៃប្រព័ន្ធភពនិងព្រះអាទិត្យ 30 Ari

ភពដែលមានព្រះអាទិត្យបួននេះ មានទំហំធំជាងប្រហែលជា ១០ដង ធៀបនឹងភពព្រហស្បតិ៍
(Jupiter) ប៉ុន្តែ វាមិនមានផ្ទៃរាបល្អ ដើម្បីអាចឱ្យយានអវកាសចុះចតបាននោះទេ។ តាមពិត ប្រព័ន្ធ
នេះ ត្រូវបានគេរកឃើញកាលពីប៉ុន្មានឆ្នាំមុន ប៉ុន្តែ ពេលនោះ អ្នកវិទ្យាសាស្ដ្រមើលឃើញតែព្រះ
អាទិត្យចំនួនបីប៉ុណ្ណោះ។

មកទល់នឹងពេលនេះ ដោយសារតែប្រើប្រាស់ប្រព័ន្ធសង្កេត Robo-AO រួមនឹង PALM-3000 ព្រះ
អាទិត្យទីបួន ក៏ត្រូវបានគេរកឃើញ។ ដូច្នេះ 30 Ari ក៏បានក្លាយជាប្រព័ន្ធភពមួយដែលមានព្រះ
អាទិត្យចំនួនបួន ទីពីរ ដែលត្រូវបានគេរកឃើញក្នុងលំហអាកាស។ ប្រព័ន្ធភពដំបូងគេដែលមាន
លក្ខណៈដូច 30 Ari ត្រូវបានគេរកឃើញកាលពីបីឆ្នាំមុន ហើយត្រូវគេហៅថា KIC 4862625 ។

ប្រព័ន្ធ KIC 4862625 ដែលត្រូវគេរកឃើញកាលពីឆ្នាំ ២០១២

បច្ចុប្បន្ន ក្រុមអ្នកវិទ្យាសាស្ដ្រកំពុងបន្តអង្កេត ស្រាវជ្រាវ ដើម្បីបកស្រាយអំពីលក្ខណៈរបស់ប្រព័ន្ធ
ភពថ្មីនេះ។ នោះគឺ គេនឹងស្វែងរកចម្លើយអំពីសំនួរថា តើភពមួយអាចរក្សាលំនឹងរបស់ខ្លួនបាន
ដោយរបៀបណា នៅពេលមានទំនាញពីព្រះអាទិត្យចំនួនបួនបែបនេះ?

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Dailymail